(ភ្នំពេញ ថ្ងៃទី១ខែកុម្ភៈឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានប្រកាសលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២៣ ដោយបានពង្រឹងជំហរ របស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពធន់ និងរីក ចម្រើនបំផុតនៅក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ ក្រុមហ៊ុនបានពង្រីកបណ្តាញអន្តរជាតិរបស់ ខ្លួនឥតឈប់ឈរ ដោយបង្កើនល្បឿននៃការងើបឡើងវិញ និងការអភិវឌ្ឍវិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរចំនួន ១៣៣០០០ ដង ជាមួយនឹងអ្នកដំណើរ ២៥,៣ លាននាក់ នៅលើយន្តហោះ (មិនរាប់បញ្ចូល Vietjet Thailand) ដែលកើនឡើង ១៨៣ ភាគរយ ប្រចាំឆ្នាំ ដោយក្នុងនោះមានជាង ៧,៦ លាននាក់នៅលើជើងហោះហើរអន្តរជាតិ។
ក្រុមហ៊ុន Vietjet កាលពីឆ្នាំមុនបានបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួន ជាមួយនឹងផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មីចំនួន ៣៣ ដែលនាំឱ្យចំនួនផ្លូវហោះហើរសរុបកើនឡើងដល់ ១២៥ ដែលក្នុងនោះមានផ្លូវហោះហើរអន្តរជាតិចំនួន ៨០ និងផ្លូវក្នុងស្រុកចំនួន ៤៥។
នៅចុងឆ្នាំ ២០២៣ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរពីសៀមរាប ទៅកាន់ទីក្រុងហាណូយ ដើម្បីជួយសម្រួលដល់ការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនាប្រទេសកម្ពុជា ជាពិសេស ដើម្បីស្វែងយល់ពីប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ផ្លូវហោះហើរ សៀមរាប-ហាណូយ ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ឥឡូវនេះ ផ្តល់ជូនជើងហោះហើរចំនួន ៧ក្នុងមួយសប្តាហ៍ ដែលភ្ជាប់ដោយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ជាមួយ អាកាសយានដ្ឋានអន្តរជាតិ Noi Bai (HAN) នៃទីក្រុងហាណូយ ដែលផ្តល់នូវភាពងាយស្រួលទៅកាន់ គោលដៅទេសចរណ៍សំខាន់មួយរបស់អាស៊ី។ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរសៀមរាប-ហាណូយ ដើម្បីបម្រើអ្នកដំណើរជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍ ពេលវេលាហោះហើរនៃជើងនីមួយៗគឺ ១ ម៉ោង ៤៥ នាទី។
ផ្លូវហោះហើរដែលគួរឱ្យកត់សម្គាល់មួយចំនួនគឺ ទីក្រុងហូជីមិញ-ក្រុងស៊ាងហៃ ទីក្រុងហូជីមិញ – ក្រុងវៀងច័ន្ទន៍ ជើងហោះហើរសៀមរាប – ក្រុងហាណូយ ជើងហោះក្រុងហាណូយ – ក្រុងហុងកុង ក៏ដូចជា ភូកុក – ក្រុងតៃប៉ិ និង ភូកុក – ក្រុងប៊ូសាន ជាដើម។
Vietjet បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលតភ្ជាប់ប្រទេសវៀតណាមជាមួយនឹងទីក្រុងធំៗចំនួនប្រាំក្នុងប្រទេសអូស្ត្រាលី រួមមាន ទីក្រុងស៊ីដនី មែលប៊ន ភឺត អាឌែលដេត និងប្រ៊ីសបេន។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ជាប្រតិបត្តិករដ៏ធំបំផុតរវាងប្រទេសវៀតណាម និងឥណ្ឌាជាមួយនឹងផ្លូវហោះហើរតភ្ជាប់ប្រទេសវៀតណាមជាមួយនឹងទីក្រុងនានា ដូចជា៖ ក្រុងដែលី ក្រុងម៉ុមបៃ ក្រុងអាមេដាបាដ ក្រុងកូជី និងក្រុងទីរូជីរ៉ាបប៉ាល់លី។
បរិមាណផ្ទុកទំនិញរបស់យន្ដហោះ Vietjet មានចំនួន ៨១៥០០ តោន កើនឡើង ៧៣ ភាគរយជាប្រចាំឆ្នាំ។
ក្រុមហ៊ុន Vietjet បានរាយការណ៍ពីប្រាក់ចំណូលដាច់ដោយឡែកពីគ្នាចំនួន ៥៣,៦ ពាន់ពាន់លានដុង (ប្រហែល ២,១៨ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណូលរួមចំនួន ៦២,៥ ពាន់ពាន់លានដុង (ប្រហែល ២,៥៥ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៣ កើនឡើង ៦២ ភាគរយ និង ៥៦ ភាគរយប្រចាំឆ្នាំ រៀងៗគ្នា។ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធដាច់ដោយឡែក និងរួមរបស់ក្រុមហ៊ុនមានចំនួន ៦៩៧ ពាន់លានដុង (ប្រហែល ២៨,៥ លានដុល្លារ) និង ៣៤៤ ពាន់លានដុង (ប្រហែល ១៤ លានដុល្លារ) រៀងគ្នា។
នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ តែមួយ ប្រាក់ចំណូលដាច់ដោយឡែក និងរួមបានឈានដល់ ១៤,៩ ពាន់ពាន់លានដុង (ប្រហែល ៦០៩,៤៧ លានដុល្លារអាមេរិក) និង ១៨,៨ ពាន់ពាន់លានដុង (ប្រហែល ៧៦៨,៨៦ លានដុល្លារ) កើនឡើង ៨៩ ភាគរយ និង ៤៩ ភាគរយធៀបនឹងឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនោះ ប្រាក់ចំណេញក្រោយបង់ពន្ធដាច់ដោយឡែក និងបូកបញ្ចូលគ្នាប្រចាំត្រីមាសត្រូវបានរាយការណ៍ថាមានចំនួន ៧០ ពាន់លានដុង (ប្រហែល ២,៨៥ លានដុល្លារអាមេរិក) និង ១៥២ ពាន់លានដុង (ប្រហែល ៦,២១ លានដុល្លារអាមេរិក) រៀងគ្នា។
ប្រាក់ចំណូលបន្ថែម និងទំនិញមានចំនួន ១៨,៩ ពាន់ពាន់លានដុង (ប្រហែល ៧៧៣,០៨ លានដុល្លារអាមេរិក) ជាកំណើនដ៏រឹងមាំពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំនួន ៤៦ ភាគរយ។ វាស្មើនឹង ៤០ ភាគរយ នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍។
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន Vietjet មានចំនួនសរុបជាង ៨៤,៦ ពាន់ពាន់លានដុង (ប្រហែល ៣,៤៦ ពាន់លានដុល្លារ) កើនឡើងមួយភាគបួនកាលពីដើមឆ្នាំ បន្ទាប់ពីការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងកងយន្តហោះ A321neo ជំនាន់ថ្មីចំនួនបី។ សមាមាត្របំណុលធៀបនឹងភាគហ៊ុន គឺនៅកម្រិតទី ២ ដែលទាបជាងកម្រិតសកលទូទៅចន្លោះពី ៣ ទៅ ៥។ អនុបាតបំប្លែងជាសាច់ប្រាក់របស់ក្រុមហ៊ុន Vietjet ឈរនៅកម្រិត ១,២៤ ដែលស្ថិតក្នុងជួរដ៏ល្អនៃឧស្សាហកម្មអាកាសចរណ៍។ សមតុល្យសាច់ប្រាក់ និងសមមូលសាច់ប្រាក់ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ត្រូវបានរាយការណ៍ថា មានចំនួន ៥,០២១ ពាន់ពាន់លានដុង (ប្រហែល ២០៥,៣៨ លានដុល្លារអាមេរិក) ច្រើនជាងទ្វេដងធៀបនឹងឆ្នាំមុន ដែលធានាបាននូវសមត្ថភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលមានចំណាត់ថ្នាក់ឥណទានល្អបំផុត យោងទៅតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងហិរញ្ញវត្ថុ (វៀតណាម)។ វាក៏ទទួលបានចំណាត់ថ្នាក់ឥណទានខ្ពស់បំផុត (VnBBB-) ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងឆ្នាំ ២០២៣ ផងដែរ។
ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Vietjet បានបង់ពន្ធ និងថ្លៃសេវាដោយផ្ទាល់ និងប្រយោលចំនួនប្រហែល ៥,២ ពាន់ពាន់លានដុង (ប្រហែល ២១២,៣ លានដុល្លារអាមេរិក) នៅក្នុងប្រទេសវៀតណាម។
ដើម្បីបំពេញតម្រូវការប្រតិបត្តិការ Vietjet បានបន្តវិនិយោគលើយន្ដហោះទំនើប សុវត្ថិភាព និងមិនប៉ះពាល់បរិស្ថាន។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ Vietjet មានយន្តហោះចំនួន ១០៥ គ្រឿង រួមទាំងយន្តហោះ A330 ដែលមានតួធំទូលាយផងដែរ។
ដោយបានចាប់ផ្តើមដំណើរការកាត់បន្ថយការបំភាយកាបូនកាលពីដប់ឆ្នាំមុនជាមួយនឹងយន្តហោះ តែ ៣ គ្រឿងប៉ុណ្ណោះ នៅឆ្នាំ ២០២៣ យន្ដហោះរបស់ Vietjet មានការរីកចម្រើនយ៉ាងខ្លាំង ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ក្រុមហ៊ុន តាមរយៈការបង្កើនប្រសិទ្ធភាពធនធាន សន្សំសំចៃប្រេងឥន្ធនៈបានរហូតដល់ ១៥-២០ ភាគរយ និងជាពិសេសការផ្តោតលើកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអនុវត្តបច្ចេកវិទ្យាបៃតង។
ដោយរួមចំណែកដល់ពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិក ក្រុមហ៊ុន Vietjet កាលពីឆ្នាំមុនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Boeing សម្រាប់ការបន្តចែកចាយយន្តហោះ 737 MAX ចំនួន ២០០ គ្រឿងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ព្រមទាំងកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះជាមួយស្ថាប័នហិរញ្ញវត្ថុបរទេស ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
អត្រាផ្ទុកអ្នកដំណើរជាមធ្យមរបស់ក្រុមហ៊ុនអាកាសចរណ៍ឈានដល់ ៨៧ ភាគរយ និងអត្រាភាពជឿជាក់ផ្នែកបច្ចេកទេស ៩៩,៧២ ភាគរយ។ ក្រុមហ៊ុន Vietjet ក៏បានបើកដំណើរការកម្មវិធីភក្ដីភាព SkyJoy ដែលអនុញ្ញាតឱ្យអ្នកដំណើរជាម៉ូយប្រចាំអាចប្តូរយករង្វាន់ជាមួយនឹងម៉ាកយីហោជាង ២៥០។ កម្មវិធីនេះទទួលបានសមាជិកដល់ទៅ ១០ លាននាក់ក្នុងឆ្នាំ ២០២៣។
Vietjet ក៏បានដាក់ចេញនូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលសម្រាប់អ្នកដំណើរផងដែរ។ នៅប្រទេសវៀតណាម កម្មវិធី «ធ្វើដំណើរមុន – បង់ប្រាក់តាមក្រោយ» ឬ “Fly now Pay later” ផ្តល់ជូនអ្នកដំណើរនូវជំនួយហិរញ្ញវត្ថុសម្រាប់ជើងហោះហើររបស់ពួកគេ។ ច្រកផ្លូវទូទាត់ (Galaxy Pay) របស់ Vietjet ធានានូវការទូទាត់ប្រកបដោយសុវត្ថិភាព និងងាយស្រួលតាមរយៈវិធីទូទាត់ផ្សេងៗ រួមទាំង Apple Pay ដែល Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេ ដែលទទួលយកការទូទាត់បែបនេះ។ ទន្ទឹមនឹងនេះ អ្នកដំណើររបស់ Vietjet មានសិទ្ធិចូល Check-in តាមអនឡាញនៅអាកាសយានដ្ឋានចំនួន ១៨ ក្នុងប្រទេសវៀតណាម។
Vietjet ត្រូវបានកោតសរសើរជាថ្មីម្តងទៀតថា ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកដោយ AirlineRatings ជាអង្គការល្បីឈ្មោះក្នុងការវាយតម្លៃសេវាកម្ម និងសុវត្ថិភាពអាកាសចរណ៍។
ដោយផ្ដោតលើសុវត្ថិភាពជាអាទិភាពបំផុត ក្រុមហ៊ុនអាកាសចរណ៍កាលពីឆ្នាំមុនបានរៀបចំសន្និសីទ វគ្គបណ្តុះបណ្តាលជាច្រើន និងហាត់សមអំពីបញ្ហាសុវត្ថិភាព និងសន្ដិសុខ ដូចជា៖ សន្និសីទគុណភាព និងសុវត្ថិភាព ការបណ្តុះបណ្តាលសុវត្ថិភាព ISAGO (ស្តង់ដាអន្តរជាតិសម្រាប់ប្រតិបត្តិការលើដី) និងការហាត់សមឆ្លើយតបពេលមានអាសន្ន ដើម្បីធានាបាននូវសន្ដិសុខ និងសុវត្ថិភាពយ៉ាងហ្មត់ចត់សម្រាប់ប្រតិបត្តិការហោះហើរ។ ក្រុមហ៊ុនក៏បានចូលរួមនៅក្នុងវេទិកាសុវត្ថិភាពអាកាសចរណ៍ និងប្រតិបត្តិការសកល ដែលរៀបចំដោយអង្គការល្បីឈ្មោះ ដូចជា៖ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដើម្បីចូលរួមក្នុងការពិភាក្សាស៊ីជម្រៅលើសុវត្ថិភាពអាកាសចរណ៍។
កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន Vietjet បានបើកដំណើរការមជ្ឈមណ្ឌលថែទាំយន្តហោះតាមស្តង់ដាអន្តរជាតិ ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ឡាវនៅទីក្រុងវៀងចន្ទន៍។ ជាមួយនេះដែរ ក្រុមហ៊ុន Vietjet បានចាត់វិធានការយ៉ាងសកម្មដើម្បីបង្កើនការងារថែទាំយន្តហោះ បន្ទាប់ពីការវិនិយោគរបស់ខ្លួនលើសេវាកម្មចុះចត និងហោះហើរ។
ដោយសម្រេចបាននូវយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ និងកសាងសមត្ថភាពតាមស្តង់ដាអន្តរជាតិ បណ្ឌិតសភាអាកាសចរណ៍ Vietjet (VJAA) បានក្លាយជាដៃគូបណ្តុះបណ្តាលរបស់ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ក្នុងឆ្នាំ ២០២៣។
VJAA បានបណ្តុះបណ្តាលសិក្ខាកាមអាកាសចរណ៍ជាង ៩៧០០០ នាក់តាមរយៈវគ្គសិក្សាចំនួន ៦,៣០០ ដោយផ្តល់នូវការបណ្តុះបណ្តាលយ៉ាងសកម្មសម្រាប់អ្នកបើកយន្តហោះ និងបុគ្គលិកថែទាំយន្តហោះ (CRS) កាលពីឆ្នាំមុន។ បណ្ឌិតសភាអាកាសចរណ៍ ក៏បានបើកដំណើរការម៉ាស៊ីនហាត់សមជើងហោះហើរទីបីរបស់ខ្លួន ដោយក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកយន្តហោះលំដាប់កំពូលនៅក្នុងតំបន់។
មជ្ឈមណ្ឌលសេវាកម្មចុះចត និងហោះហើរ (VJGS) របស់ Vietjet បានដំណើរការប្រកបដោយប្រសិទ្ធភាព បង្កើនគុណភាពនៃសេវាកម្មនៅលើដី ខណៈពេលដែលកាត់បន្ថយថ្លៃដើមប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។
ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២៣ បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនក្នុងការពង្រីកបណ្តាញអន្តរជាតិ និងប្រាក់ចំណូលប្រចាំឆ្នាំ។
អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ
Email: media@qed.agency
Cell: + 855 88 6000 321
កញ្ញា កែវ ដួង (Amy)
Email: kieuduong@vietjetair.com
Cell: +84 932 775 066