(រាជធានីភ្នំពេញ ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2024) – ក្រុមហ៊ុន Vietjet បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី អមដោយការចាប់ផ្តើមបើកដំណើរការផ្លូវហោះហើរផ្ទាល់ពីទីក្រុងហូជីមិញ ទៅទីក្រុង ឆេងឌូ។ សេវាកម្មថ្មីនេះ រំពឹងថានឹងផ្តល់ជូនអ្នកដំណើរនៅអាស៊ីនូវជម្រើសធ្វើដំណើរថ្មីមួយ សម្រាប់ថ្ងៃឈប់សម្រាកនាពេលនិទាឃរដូវ។ វាក៏ជាការពង្រឹងបន្ថែមនូវការតភ្ជាប់ផ្លូវអាកាសរបស់វៀតណាម និងចិន ទន្ទឹមនឹងការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ និងក្នុងតំបន់។
នៅក្នុងពិធីសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មានវត្តមានអញ្ជើញចូលរួមរបស់ លោក Wei Huaxiang អគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញ និងលោក Michael Hickey ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Vietjet។ លោកទាំងពីរបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកដំណើរនៅលើជើងហោះហើរលើកដំបូង និងបានជូនពរឱ្យប្រតិបត្តិការថ្មីនៃការដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន Vietjet ក្នុងឱកាសឆ្នាំរោង (នាគ) ទទួលបានការគាំទ្រ និងការរីកចម្រើនឡើង។
ផ្លូវហោះហើរទីក្រុងហូជីមិញ – ឆេងឌូ ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃ សរុបចំនួនប្រាំពីរជើងក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរលើសពីបួនម៉ោងក្នុងមួយជើង។ ជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ ចេញដំណើរនៅម៉ោង 19:10 (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Chengdu Tianfu (TFU) នៅម៉ោង 00:15 ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។ តាមផ្លូវផ្សេងទៀតពី Chengdu ជើងហោះហើរចេញនៅម៉ោង 00:50 (ម៉ោងក្នុងស្រុក) ហើយមកដល់ទីក្រុងហូជីមិញនៅម៉ោង 03:55 (ម៉ោងក្នុងស្រុក)។
តម្លៃសំបុត្រដែលភ្ញៀវធ្វើដំណើរនឹកស្មានមិនដល់ គឺចាប់ USD0 (*) ផ្តល់ជូនរៀងរាល់ថ្ងៃពុធ ព្រហស្បតិ៍ និងថ្ងៃសុក្រ គឺអាចកក់សំបុត្របានឥឡូវនេះតាម www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ដែលភ្ញៀវអាចកក់សំបុត្របានសម្រាប់ជើងហោះហើរអន្តរជាតិទាំងអស់របស់ Vietjet ។ ភ្ញៀវធ្វើដំណើររបស់ Vietjet នឹងទទួលបានការធានារ៉ាប់រងក្នុងការធ្វើដំណើរពីក្រុមហ៊ុន SkyCare ដោយឥតគិតថ្លៃ ដែលលោកអ្នកធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ទីក្រុងហូជីមិញ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ប្រទេសវៀតណាម។ ភ្ញៀវទេសចរអាចស្វែងយល់ពីទីតាំងសំខាន់ៗ ដូចជា៖ ផ្សារ Ben Thanh ការិយាល័យកណ្តាលប្រៃសណីយ៍ និងវិមានឯករាជ្យ និងកន្លែងជាច្រើនទៀត។ ភ្ញៀវធ្វើដំណើរក៏អាចរីករាយជាមួយរសជាតិដើមនៃម្ហូបអារហាររបស់វៀតណាម ដូចជា៖ ហ្វឺ, បាញ់មី, កាហ្វេស៊ុត និងអាហារវៀតណាមជាច្រើនមុខទៀត។ ទីក្រុងហូជីមិញក៏ជាច្រកផ្លូវទៅកាន់គោលដៅទាក់ទាញជាច្រើននៃកោះភូកុក, ដា ណាំង, ដា ឡាត … ដែលភ្ញៀវអាចធ្វើដំណើរក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ជាមួយបណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet។
មានទីតាំងនៅភាគនិរតីនៃប្រទេសចិន ទីក្រុងឆេងឌូ រដ្ឋធានីនៃខេត្តស៊ីឈន គឺជាច្រកផ្លូវដ៏សំខាន់មួយតភ្ជាប់ទីក្រុងធំៗជាច្រើននៅក្នុងប្រទេសចិន និងអន្តរជាតិ។ វាក៏ជា “ស្រុកកំណើត” របស់ខ្លាឃ្មុំផេនដា និងជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញរបស់ Jiuzhaigou ដែលជាតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ ក្រៅពីផ្លូវហោះហើរ ឆេងឌូ – ហូជីមិញ ក្រុមហ៊ុន Vietjet កំពុងដំណើរការផ្លូវហោះហើរប្រចាំថ្ងៃពីទីក្រុងសៀងហៃ – ហូជីមិញ និងជើងហោះហើរជាច្រើនទៀតរវាងប្រទេសវៀតណាម និងទីក្រុងផ្សេងៗទៀតរបស់ចិន ដូចជា៖ ទីក្រុង Hangzhou, Tianjin, Xi’an, Shenzhen, Chongqing, Nanjing, Shijiazhuang, Harbin។ , Lijiang ជាដើម។
គួររម្លឹកផងដែរថា នៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានសម្ពោធជើងហោះហើរដំបូងរបស់ខ្លួន សៀមរាប-ហាណូយ។ ផ្លូវសៀមរាប-ហាណូយ ឥឡូវនេះ ផ្តល់ជូនជើងហោះហើរចំនួនប្រាំពីរដងក្នុងមួយសប្តាហ៍ ដោយភ្ជាប់ដោយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ជាមួយអាកាសយានដ្ឋានអន្តរជាតិ Noi Bai (HAN) របស់ទីក្រុងហាណូយ ដែលផ្តល់ភាពងាយស្រួលដល់គោលដៅទេសចរណ៍សំខាន់មួយរបស់អាស៊ី។ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរសៀមរាប-ហាណូយ ដោយផ្តល់ជូនអ្នកដំណើរនូវជើងហោះហើរទៅមកចំនួនប្រាំពីរដងក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរ 1 ម៉ោង និង 45 នាទីសម្រាប់ជើងហោះហើរនីមួយៗ។
ទីក្រុងហាណូយ ដែលជារដ្ឋធានីរបស់ប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ហើយភ្ញៀវនៅប្រទេសកម្ពុជាអាចធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុន Vietjet ដើម្បីភ្ជាប់ទៅកាន់ទីក្រុងតូក្យូ អូសាកា សេអ៊ូល ប៊ូសាន ហុងកុង តៃប៉ិ និងទីក្រុងជាច្រើនទៀត។
ជាពិសេស នៅព្រឹកថ្ងៃដំបូងនៃឆ្នាំរោង (នាគ) ភ្ញៀវធ្វើដំណើរដែលហោះហើរជាមួយក្រុមហ៊ុន Vietjet នៅអាកាសយានដ្ឋាននានាទូទាំងប្រទេសវៀតណាម ត្រូវបានស្វាគមន៍ដោយស្នាមញញឹមរីករាយរាក់ទាក់ ការជូនពរ និងទទួលបានប្រាក់លាភសំណាងពីថ្នាក់ដឹកនាំ បុគ្គលិក និងអាកាសយានឹកក្រុមហ៊ុនអាកាសចរណ៍ Vietjet ដើម្បីចែករំលែកភាពសប្បាយរីករាយ និងសុភមង្គលនៃការជួបជុំគ្នានាឱកាសថ្ងៃឈប់សម្រាកបុណ្យតេតវៀតណាម។
ធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet អ្នកដំណើរអាចរីករាយជាមួយម្ហូបវៀតណាម និងម្ហូបអាហារអន្តរជាតិជាច្រើន ដូចជា៖ បាញ់មី, ហ្វឺ, ឌីមសាំ និងមុខម្ហូបជាច្រើនទៀត ដែលផ្តល់សេវាដោយបុគ្គលិកអាកាសចរណ៍ដែលមានជំនាញវិជ្ជាជីវៈ ប្រកបដោយភាពរាក់ទាក់និងយកចិត្តទុកដាក់ នៅលើយន្តហោះដ៏ទំនើប និងគ្មានការបំពុលបរិស្ថាន។
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា
អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066