(ភ្នំពេញ)៖ យ៉ាងហោចមានកុមារកំព្រាឥតទីពឹងមានចំនួន១៦៣នាក់ កំពុងទទួលបានការគាំពារពី «មណ្ឌលមែកឈើ» ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលការផ្តល់ជូននេះមានទាំងជម្រករស់នៅ គ្រឿងឧបភោគបរិភោគ ផ្ដល់ការសិក្សាអប់រំ និងសម្ភារផ្សេងៗទៀត សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញ ដើម្បីកសាងទំពាំងដែលមានសមត្ថភាពជូនប្រទេសជាតិ តែទោះជាយ៉ាងណាចំនួនកុមារកាន់តែកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យមណ្ឌលមានការខ្វះខាតផងដែរ។
ដោយមើលឃើញយ៉ាងដូចនេះស្របជាមួយនឹងទិវានៃសេចក្តីស្រលាញ់ និងក្នុងគោលបំណងជួយដល់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរផងនោះ កាលពីពេលថ្មីៗកន្លងមកនេះលោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក រួមទាំងបុគ្គលិកជាច្រើននាក់ នាំយកនូវអំណោយ រួមទាំងសម្ភារៈសិក្សា ក៏ដូចការរៀបចំអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ជូនដល់ក្មេងទាំង ១៦៣នាក់នោះផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង ប្រហុកឡាប ទឹកឆា សាច់ប្រឡាក់គ្រឿងស្រាប់ ។ល។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារពាសពេញប្រទេសកម្ពុជា និងមាននៅក្រៅប្រទេសមួយចំនួនដូចជា កូរ៉េ អូស្ត្រាលី និងអាមេរិចជាដើម។
នាឱកាសនោះក្រៅពីការរៀបចំអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ជូនដល់ក្មេងទាំង ១៦៣នាក់នោះ លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក រួមទាំងបុគ្គលិកជាច្រើននាក់ ក៏មានការផ្តល់ជូននូវអំណោយ និងសម្ភារៈមួយចំនួនដូចជា៖ អង្ករ, ទឹកត្រី, ទឹកសុីអុីវ, អំបិល, ទឹកសុទ្ធ, មីសួរ, មីម៉ាម៉ា, ស្ករស, សៀវភៅសរសេរ, សៀវភៅសម្រាប់អានបង្កើនចំណេះដឹង, ប៊ិចខៀវ ប្រហម និងខ្មៅដៃ រួមទាំងមានជ័រលុប ប្រដាប់ខួងខ្មៅដៃ បន្ទាត់ គូល័រផាត់ពណ៍ជាច្រើនទៀតផងដែរ។
លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ មណ្ឌលមែកឈើ បានបញ្ជាក់ថា ទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការជួយ
ដល់កុមារដែលរងគ្រោះ កំព្រារឥតទីពឹងទាំង ១៦៣នាក់ ដែលកំពុងតែស្នាក់នៅ «មណ្ឌលមែកឈើ» មណ្ឌលមែកឈើ ដើម្បីក្មេងៗបន្តមានឱកាសក្នុងការរស់នៅ រៀនសូត្របន្ត ឱ្យបានកាន់តែល្អប្រសើរឡើងជាមួយ
នឹងការជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញ។
លោក ផន ផល្លា ក្រៅពីការថ្លែងអំណរគុណដ៏សែនជ្រាលជ្រៅហើយនោះ លោកក៏បានគោរពជូនពរដល់ក្រុមហ៊ុន សូមឱ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើងជាបន្តបន្ទាប់ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ចដែលបានធ្វើ លោកស្រីក៏សូមឱ្យក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក កុំភ្លេចក្មេងៗដែលនៅ «មណ្ឌលមែកឈើ» ដោយសូមបន្តជួយដល់ក្មេងៗជាបន្តបន្ទាប់ទៀតផងដែរ។
បើតាម លោក ផន ផល្លា ក្មេងៗដែល «មណ្ឌលមែកឈើ» មានក្មេងខ្លះនៅតូចត្រូវបំបៅទឹកដោះជាច្រើននាក់ហើយក្នុងនោះ
ក្មេងដែលគ្រប់អាយុសិក្សា «មណ្ឌលមែកឈើ» បានបញ្ជូនពួកគាត់ឱ្យទៅចូលរៀនដូចក្មេងៗដ៏ទៃនៅសាលារដ្ឋ ក្រៅពីនោះនៅមណ្ឌល ផ្ទាល់ក៏មានការបង្រៀនបន្ថែមទៅលើចំណេះដឹងខាងភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។
មកដល់ពេលនេះ «មណ្ឌលមែកឈើ» ក៏នៅមានការខ្វះខាតផងដែរទៅលើ
តម្រូវការចាំបាច់មួយចំនួនដូចជា ការហូបចុកប្រចាំថ្ងៃ សម្ភារសិក្សា សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ រួមទាំថ្នាំពេទ្យផងដែរ ដោយសារមណ្ឌលមិនមាន
ជំនួយប្រចាំខែសម្រាប់ផ្គត់ផ្គង់នោះទេ ខណៈដែលការចំណាយក្នុងមួយខែអស់ថវិកាជាច្រើនផងដែរ។
លោក ផន ផល្លា ក៏បានបន្តអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមជួយចែករំលែកទាំងក្តីស្រលាញ់ ទាំងអំណោយតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយដល់កុមារកំព្រាឥតទីពឹងនៅ «មណ្ឌលមែកឈើ» ដើម្បីឱ្យក្មេងៗ អាចមានឱកាសមានជម្រករស់នៅ មានគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ បានសិក្សាអប់រំ សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញផងដែរ៕
ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់
តាមរយៈផេកផ្លូវការ E&M YUMMY : https://www.facebook.com/emyummyfood
ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868
ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl
ឬតាមរយៈTik Tok https://www.tiktok.com/@emyummycambodia?_t=8fRFztvRkmY&_r=1