ភ្នំពេញ៖ សិស្សានុសិស្សនិទ្ទេស A ចំនួន ២៥រូប ទទួលបានកញ្ចប់ថវិកាសម្រាប់គាំទ្រការសិក្សាថ្នាក់មហាវិទ្យាល័យពីសាប៊ូវីសូពិសេស ដែលជាម៉ាកផលិតផលនៃក្រុមហ៊ុនយូនីលីវើកម្ពុជា (Unilever Cambodia) ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាល ពោរពេញដោយអារម្មណ៍រំភើបអបអរមោទនភាព និងក្តីសង្ឃឹម កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយនេះបានបង្ហាញពី ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្លួនរបស់ម៉ាកផលិតផលមួយនេះ ក្នុងការលើកស្ទួយប្រទេសកម្ពុជាតាមរយៈវិស័យអប់រំ។

ការអបអរសាទរនៃក្ដីស្រមៃ និងការប្ដេជ្ញាចិត្ត៖
វត្តមានសមាជិកគ្រួសារ និងឥស្សរជនជាច្រើនរូបបានចូលរួមអបអរសាទរនូវសមិទ្ធិផលសិក្សានៃសិស្សានុសិស្សឆ្នើម ដែលមានជីវភាពខ្វះខាត។ ព្រឹត្តិការណ៍នេះបានបង្ហាញនូវសេចក្តីសោមនស្ស និងក្តីសង្ឃឹម ដោយសិស្សនីមួយៗបានឡើងលើវេទិកាផ្ទាល់ ដើម្បីទទួលយកកញ្ចប់ថវិកា និងការទទួលស្គាល់លើការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក។


ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក កែ ប៊ុនខាង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) លោក លី សុទ្ធ អគ្គនាយកនៃក្រុមហ៊ុនយូនីលីវើកម្ពុជា និងឡាវ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ក្នុងនោះលោកបានបញ្ជាក់ពីគោលជំហរសាជាថ្មីចំពោះសារសំខាន់នៃកិច្ចសហការជាដៃគូរវាងវិស័យសាធារណៈ និងឯកជនក្នុងការរៀបចំផែនការអនាគតដល់យុវជនកម្ពុជា។

ការវិនិយោគលើអនាគតភ្លឺត្រចះត្រចង់នៃយុវជនកម្ពុជា៖
ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមក្នុងការគាំទ្រវិស័យអប់រំនៅប្រទេសកម្ពុជា សាប៊ូវីសូពិសេស បានឧបត្ថម្ភនូវកញ្ចប់ថវិកាចំនួន ៤ លានរៀល សម្រាប់សិស្សនិទ្ទេស A នីមួយៗ សរុប ២៥ រូប ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់ពួកគេក្នុងការចាប់ផ្តើមជីវីតជានិស្សិតនៅសាកលវិទ្យាល័យ និងបន្តបំពេញក្តីស្រមៃតាមរយៈវិស័យអប់រំ ដោយគ្មានសម្ពាធហិរញ្ញវត្ថុនាពេលចាប់ផ្ដើមដំបូងនៃដំណើរមួយនេះ។

លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុនយូនីលីវើកម្ពុជា និងឡាវ បានថ្លែងថា ក្រុមហ៊ុនយូនីលីវើកម្ពុជា (Unilever Cambodia) យើងខ្ញុំជឿជាក់ថា ការទទួលការអប់រំមិនត្រឹមតែជួយត្រួសត្រាយផ្លូវទៅកាន់ឱកាសជាច្រើននោះទេ តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់វឌ្ឍនភាពជាតិ។

កញ្ចប់ថវិកានេះគឺជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ពួកយើងក្នុងការគាំទ្រយុវជនកម្ពុជា ដើម្បីបញ្ចេញនូវសក្កនុភាពពេញលេញរបស់ពួកគេ។
លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍ និងគាំទយ៉ាងពេញទំហឹងចំពោះកិច្ចសហការជាដៃគូដ៏អស្ចារ្យមួយនេះ។ នៅពេលអាជីវកម្មនានាដូចជា ក្រុមហ៊ុនយូនីលីវើ កម្ពុជា (Unilever Cambodia) មានគំនិតផ្ដួចផ្ដើមគាំទ្រវិស័យអប់រំ វាសម្តែងជាសារដ៏មានអានុភាពមួយដល់សិស្សានុសិស្សរបស់ពួកយើង ដោយបញ្ជាក់ពីសារសំខាន់នៃក្ដីស្រមៃរបស់ពួកគេ និង តម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងការវិនិយោគលើអនាគតរបស់ពួកគេផងដែរ។


ក្រុមអ្នកដឹកនាំចម្រុះនាពេលអនាគត៖
និស្សិតដ៍ឆ្នើមទាំង ២៥ រូប នេះមកពីបណ្តាខេត្តនានាទូទាំងប្រទេស ដោយបុគ្កលនីមួយៗមាននាំនូវបទពិសោធជីវិតផ្ទាល់ពោរពេញដោយភាពតស៊ូ និងឧត្ដមភាពផងដែរ។ ឆន្ទៈរួមដែលពួកគាត់មានក្នុងការយកឈ្នះភាពលំបាកទាំងអស់នេះហើយ ដោយឆ្លុះបញ្ចាំងពីការគោលជំហរនៃការបង្កើតឲ្យមានការគាំទ្រហិរញ្ញវត្ថុពីពួកយើងឡើង។ XXXXX និស្សិតឆ្នើមមួយរូបទទួលបានកញ្ចប់ថវិកាបានចែករម្លែកក្នុងព្រឹត្តិការណ៍នេះថា ការគាំទ្រថវិកាពីសាប៊ូ វីសូ ពិសេស នេះក៏តជាមានន័យយ៉ាងជ្រាលជ្រៅចំពោះខ្ញុំ នឹងក្រុមគ្រួសារ។ វាពិតជាអាចជួយសម្រាលបន្ទុកដ៏ធ្ងន់មួយនៃការចាប់ផ្ដើមដំណើរថ្មីនេះសម្រាប់ខ្ញុំ ហើយខ្ញុំសន្យាថានឹងប្រើប្រាស់ឱកាសនេះឲ្យអស់ពីសមត្ថភាព និងបង្កើតឲ្យមានការផ្លាស់ប្ដូរទៅកាន់ភាពល្អប្រសើរសម្រាប់ខ្លួនខ្ញុំ និងសម្រាប់ប្រទេសកម្ពុជា។

ការប្ដេជ្ញាចិត្តរយៈពេលវែងក្នុងការលើកស្ទួយដល់យុវជនកម្ពុជា៖
កម្មវិធីគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាថ្នាក់មហាវិទ្យាល័យរបស់សាប៊ូវីសូពិសេសនេះ មិនមែនគ្រាន់តែជាការជួយផ្គត់ផ្គង់ និងគាំទ្រដល់យុវជន៍តែមួយលើកនោះទេ វាជាចក្ខុវិស័យវែងឆ្ងាយមួយដើម្បីជួយបណ្តុះយុវជនឲ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈការវិនិយោគប្រក៏បដោយនិរន្តរភាពក្នុងវិស័យអប់រំ សាប៊ូវីសូពិសេសនឹងបន្តដឹកនាំឲ្យមានការផ្លាស់ប្ដូរទៅកាន់ភាពល្អប្រសើរ ដោយប្តេជ្ញាថានឹងលើកស្ទួយដល់យុវជនកម្ពុជាដែលមានសក្តានុភាពខ្ពស់ប៉ុន្តែមានជីវភាពខ្វះខាត។
សាប៊ូ វីសូពិសេស គឺជាម៉ាកសញ្ញានៃក្រុមហ៊ុន យូនីលីវើ ចក្រភពអង់គ្លេស ផលិតសម្រាប់តែប្រទេសកម្ពុជា និងឈរនៅទីនេះដោយមោទនភាព ក្នុងនាមជាម៉ាកផលិតផលក្នុងស្រុក។



សាប៊ូ វីសូពិសេស ជាផ្នែកមួយនៃក្រុមហ៊ុន យូនីលីវើ កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន យូនីលីវើ ចក្រភពអង់គ្លេសបានបម្រើប្រទេសកម្ពុជាអស់រយៈពេលជាងា ២២ឆ្នាំមកហើយ។ តាមរយៈយុទ្ធនាការជំរុញដោយសហគមន៍ និងផលិតផលដែលមានគុណភាពខ្ពស់ សាប៊ូ វីសូពិសេស បន្តធ្វើជាចំណែកនៃការរីកចម្រើនរបស់ យុវជនដ៍ពូកែៗ ស្របតាមគោលការណ៍ ការបង្កើតមួយ សិស្សម្នាក់ អនាគតមួយរួមគ្នា៕







