ព្រឹត្តិការណ៍

ធ្លាប់​គិតថា មានបានមកពីសមត្ថភាព ដល់ត្រូវ៤០លានរៀល ពីស្រាបៀរកម្ពុជា ជឿហើយថា ព្រេងសំណាង​ក៏​ធ្វើ​​ឲ្យ​​មាន ​បាន​​លឿន​​ដែរ

កណ្តាល៖ លោក យៀង ឡយ មន្ត្រីឥណទាននៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ប្រចាំនៅស្រុកស្អាង ខេត្តកណ្តាល ធ្លាប់តែជឿថា ភាព​មាន​បាន​កើតចេញពីសមត្ថភាព​ផ្ទាល់ខ្លួន​ឯង។​ រហូតដល់​រាត្រី​ថ្ងៃសុក្រ ទី១៨ ខែតុលានេះ លោកបានប្តូរការគិតបន្តិចវិញ ពី​ព្រោះ​សំណាង​ក៏បាន​​ធ្វើ​​ឲ្យ​លោក​​មាន​លុយ​កាក់​ ចាយ​វាយ​​គ្រប់​គ្រាន់​​​មួយរំពេច​​ បន្ទាប់​ពី​​លោក​​​ឈ្នះរង្វាន់ទឹកប្រាក់​៤០លានរៀលពី ក្រវិលកំប៉ុងស្រាបៀរកម្ពុជា​។

លោកឡយបានឱ្យដឹងថា៖ «មកពីធ្វើការហត់នឿយ ខ្ញុំក៏នឹកទិញស្រាបៀរកម្ពុជាត្រឹម៤កំប៉ុង ប៉ុណ្ណោះ​មក​ហូបពីរនាក់បងប្រុសខ្ញុំ ដើម្បីជជែកពីនេះពីនោះ។ មានអី គាស់ភ្លាមឃើញ​គេដាក់៤០លានរៀល ខ្ញុំរំភើបរកអ្វី​មកនិយាយមិនបានទេយប់នោះ។ រង្វាន់​នេះ​មក​ចំ​ពេល​ ក្រុមហ៊ុន​ខ្ញុំ​តម្រូវឲ្យ​បុគ្គលិកជិះម៉ូតូខ្លួនឯង ហើយ​ខ្ញុំ​កំពុង​តែ​អត់លុយ ទិញផង។ កន្លង​មក​ធ្លាប់​តែ​គិត​ថា​ មាន​តែ​ប្រឹង​ប្រែង​​ដោយ​សមត្ថភាព​ប៉ុណ្ណោះ​ ទើប​អាច​ទិញ​ម៉ូតូជិះ​​ទៅ​ធ្វើ​ការ​បាន។ សំណាង​បានធ្វើ​ឲ្យ​សុបិន​របស់​ខ្ញុំ​សម្រេច​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​សោះ»៕

​មន្ត្រីឥណទានរូប​នេះ​​នឹង​យក​លុយ៤០លានរៀល​នោះ​ ទៅ​ទិញ​ម៉ូតូ​ជិះ ទុក​ចាយ​វាយ​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​បរិច្ចាគ​ខ្លះ​​ទៅ​ឲ្យ​បង​ប្រុស​ខ្លួន៕

Most Popular

To Top