ព្រឹត្តិការណ៍

អាមេរិកប្រកាស អំពីជោគជ័យដ៏ធំធេងនៅស៊ីរី និងថែមទាំងដកទណ្ឌកម្ម លើតួកគីផង

វ៉ាស៊ិនតោន: ប្រធានាធិបតី Trump បានប្រកាសដកទណ្ឌកម្ម លើប្រទេសតួកគីកាលពីថ្ងៃពុធម្សិលមិញ ហើយនិងថែមទាំងបានប្រកាសថា ជាជោគជ័យដ៏ធំមួយ នៅក្នុងប្រទេសស៊ីរី ដោយអះអាងថា តួកគីបានយល់ព្រមបញ្ចប់ការ វាយប្រហារយោធារបស់ពួកគេ ជាអចិន្ត្រៃយ៍ទៅលើ កងកម្លាំងឃឺដនៅស៊ីរី។

ការប្រកាសរបស់លោក Trump បានកើតឡើងនៅក្រោយបន្ត ក្រោយប្រេសិតផ្ទាល់របស់លោក សម្រាប់ប្រទេសស៊ីរីលោក James Jeffrey បានថ្កោលទោសការវាយលុក យោធារយៈពេលខ្លីប៉ុន្តែ ឃោរឃៅរបស់ប្រទេសតួកគី ដែលជាការរំខានយ៉ាងខ្លាំងហើយ បាននិយាយថា កងកម្លាំងតួកគីប្រហែលគឺបាន ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងការវាយប្រហាររបស់ខ្លួន ទៅលើជនជាតិឃឺដ។

វាក៏បានកើតឡើងផងដែរ ក្នុងពេលដែលប្រទេសរុស្ស៊ី បាននឹងកំពុងឈរជើង នៅក្នុងប្រទេសស៊ីរី ហើយសមាជិកសភាបានសម្តែង ការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការសម្រេចចិត្តរបស់លោក Trump ក្នុងការដកកងទ័ពអាមេរិក ដែលឈរជើងនៅព្រំដែនស៊ីរីតួកគី។

គួរបញ្ជាក់ថាលោក Trump កន្លងមកបានប្រកាសដាក់ទណ្ឌកម្ម លើប្រទេសតួកគី បន្ទាប់ពីប្រធានាធិបតីលោក Recep Tayyip Erdogan បានបើកការវាយប្រហារយោធា ទៅលើក្រុមឃឺដដែលជាសម្ព័ន្ធមិត្ត ដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ រដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីនោះ ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top