ព្រឹត្តិការណ៍

ក្រុមហ៊ុនទ្រូម៉ាន់នី ប្រគល់រង្វាន់ជូនប្អូនៗ ជ័យលាភីប្រឡងសញ្ញាបត្រមធ្សម សិក្សាទុតិយភូមិ ១៩ សីហា ២០១៩

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ជាថ្ងៃដែលប្អូនៗទី១២ចាំច្បាស់ ដែលជាថ្ងៃប្រឡងសញ្ញាបត្រ មធ្សមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨ -២០១៩ ជាក់ស្តែងបន្ទាប់ពី ការប្រកាសលទ្ធិផល សិស្សដែលទទួលបាន និទ្ទេសA មានចំនួន ៤៤៣នាក់ ទូទាំងរាជធានី បញ្ជាក់ពីការខិតខំ របស់ប្អូនៗ ។

ជាការលើកទឹកចិត្ត ទៅប្អូនៗ ដែលបានខិតខំប្រឺងប្រែង សហភាពសហព័ន្ធយុវជន កម្ពុជា ក៏បានរៀបចំនូវពិធី ប្រគល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗ ជ័យលាភីប្រឡង សញ្ញាបត្រមធ្សម សិក្សាទុតិយភូមិ ឆ្នាំ២០១៩ សម្រាប់សិស្សដែល ទទួលបាន និទ្ទេសA ដែលមកពី ៣៦ វីទ្យាល័យទូទាំង រាជធានី ដែលបានរៀបចំ នៅការិយាល័យ សហភាព សហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ២៤ តុលា ឆ្នាំ២០១៩ ដែលមានវត្តមាន លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ឯកឧត្តម សាយ សំអាល អនុប្រធានសហភាព សហព័ន្ធយុវជន កម្ពុជា លោក អ៊ុម កុច រដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា ព្រមទាំងសិស្សានុសិស្សប្រមាណ ៤០០នាក់ លោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យា បាលសិស្ស ដែលបានចូលរួម ក្នុងកម្មវិធីនេះ។

ក្នុងនោះផងដែលក្រុមហ៊ុនទ្រូម៉ាន់នី ក៏បានផ្តល់ជាថវិកា ជូនទៅកាន់ប្អូនៗ ចំនួនបីរូបដែលទទួលបាននិទ្ទេសA នៅឯវិទ្យាល័យបាក់ទូក ដែលមានទឹកប្រាក់ សរុបចំនួន ១៨សែនរៀល។
ការផ្តល់ជូននេះ ជាការលើកទឹកចិត្តទៅដល់ប្អូនៗ ដែលបានខិតខំ ជាមួយលទ្ធផលដែលបានសម្រេច ហើយបន្តខិតខំប្រឹងប្រែង បន្ថែមដើម្បីសម្រេច បាននូវ កិច្ចផ្សេងៗទៀត៕

Most Popular

To Top