ព្រឹត្តិការណ៍

កូរ៉េខាងជើង ត្រូវបានអំពាវនាវឲ្យបន្ដអភិវឌ្ឍថ្មីៗ ខណៈកំពុងតានតឹងជាមួយអាមេរិក

សេអ៊ូល៖ កាសែតសំខាន់របស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានចុះផ្សាយដោយមានការអំពាវនាវឱ្យមានការអភិវឌ្ឍអាវុធថ្មី ដើម្បីពង្រឹងសន្តិសុខជាតិក្នុងថ្ងៃគម្រប់ខួប ២៨ ឆ្នាំនៃការឡើងកាន់អំណាចរបស់អតីតមេដឹកនាំចុងក្រោយដែលជាមេបញ្ជាការកំពូលនៃកងទ័ព។

លោកគីម ជុងអ៊ីល ដែលជាឪពុករបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បច្ចុប្បន្នត្រូវបានតែងតាំងជាមេបញ្ជាការកំពូលនៃកងទ័ពប្រជាជនកូរ៉េខាងជើង នៅឆ្នាំ ១៩៩១ គឺ ៣ ឆ្នាំមុនពេលលោកឡើងកាន់អំណាច។

កាសែត Rodong Sinmun បានចុះផ្សាយថាការអភិវឌ្ឍអាវុធដំបូងរបស់ខ្លួន ឬគោលនយោបាយ “songun” ដែលជាមូលដ្ឋានសម្រាប់ “ឋានៈជាយុទ្ធសាស្ត្រខ្ពស់” របស់កូរ៉េខាងជើង គឺការអភិវឌ្ឍអាវុធនាពេលថ្មីៗនេះរបស់ប្រទេសនេះ បង្ហាញពីកម្លាំងខ្លាំង នៃឧស្សាហកម្មការពារជាតិរបស់ខ្លួន៕ដោយ ឈូក បូរ៉ា

Most Popular

To Top