ព្រឹត្តិការណ៍

រុស្ស៊ីបណ្ដេញ អ្នកសារព័ត៌មាន ជប៉ុន ក្នុងជម្លោះ ចារកម្ម យោធា

បរទេស៖ទីភ្នាក់ងារសារព័ត៌មាន ផ្លូវកររុស្ស៊ី បានរាយការណ៍ថា រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនទើបបានបណ្ដេញអ្នកសារព័ត៌មាន ជនជាតិជប៉ុនមួយរូប ពីបទព្យាយាម ស្វែងរកព័ត៌មាន សម្ងាត់ ដែលពាក់ព័ន្ធ នឹងសមត្ថភាព យោធាររបស់ប្រទេសរុស្ស៊ី។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកសារព័ត៌មាន ជប៉ុនរូប ដែលរុស្ស៊ីមិន បានបង្ហាញប្រាប់ ឈ្មោះនោះ ត្រូវបានគេទុកពេលឲ្យ៧២ម៉ោង ក្នុងការចាកចេញពី ប្រទេសរុស្ស៊ី និងបានចាកចេញរួចរាល់ហើយ។

គួរបញ្ជាក់ថា ក្រសួងការបរទេស របស់ ប្រទេសរុស្ស៊ី បានកោះអញ្ជើញមន្ត្រីស្ថាន ទូតជប៉ុនមួយរូប ដើម្បីធ្វើការតវ៉ាតាមបែប ការទូតផ្លូវការមួយ ជុំវិញរឿងរ៉ាវចារកម្ម យោធានេះ៕

Most Popular

To Top