ព្រឹត្តិការណ៍

កូរ៉េខាងជើងជំរុញ ឲ្យពលរដ្ឋ ជំនះ ឧបសគ្គរារាំង ស្របពេល ការជាប់គាំង កិច្ចពិភាក្សា នុយក្លេអ៊ែរ នៅតែបន្ត

បរទេស៖ស្របពេលកាលកំណត់ របស់កូរ៉េខាងជើង ឲ្យសហរដ្ឋអាមេរិកបន្ទន់ឥរិយាបថ លើកិច្ចពិភាក្សានុយក្លេអ៊ែ បានកន្លងផុត ទៅនៅពេលថ្មីៗនេះនោះ ប្រព័ន្ធផ្សព្វផ្សាយ និងឃោសនា កំពុងតែផ្តោតលើលទ្ធភាព នៃការប្រឈមមុខរយៈពេលយូរជាមួយ នឹងសហរដ្ឋអាមេរិក។

សុទិដ្ឋិនិយម ដែលថា ការធ្វើទំនាក់ទំនង គ្នារយៈពេលពីរឆ្នាំ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងបើកទ្វារយុគសម័យថ្មី និងក្តីសង្ឃឹមថា មានភាពល្អប្រសើរឡើងនៃសេដ្ឋកិច្ចក្រោយ ធ្លាក់ចុះជាច្រើនទសវត្សនោះ ហាក់មានការស្វិត ស្រពោនទៅវិញ។

ហើយជំនួសមកវិញ នៅក្នុងពេល ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងជើង បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ការឃោសនា និងការ សម្តែងនានា ព្រមានដល់សាធារណជន ស្តីពីផ្លូវរដិបរដុបនៅខាងមុខ ក្រោមសម្ពាធសហរដ្ឋអាមេរិក និងអន្តរជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top