អាមេរិក៖ សហគមន៍អ៊ឺរ៉ុប បានថ្កោលទោស ចំពោះការសម្រេចចិត្ តរបស់ប្រធានាធិបតី អាមេរិកលោក Donald Trump ក្នុងការបញ្ឈប់ការ ធ្វើដំណើរ ពីតំបន់ Schengen នៅអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើង នៃមេរោគឆ្លងវីរុសនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ការព្យួរនេះនឹងត្រូវអនុវត្ត រយៈពេល ៣០ ថ្ងៃហើយនឹងចូលជាធរមាន នៅថ្ងៃសុក្រវេលាម៉ោង ១១ និង ៥៩ នាទីយប់ម៉ោង នៅអាមេរិកខាងកើត។ ប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍រួម “ សហភាពអឺរ៉ុបមិនពេញចិត្ត ចំពោះការសេចក្តីសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការហាមឃាត់ ការធ្វើដំណើរ ត្រូវបានធ្វើឡើងជាឯកតោភាគី និងដោយគ្មានការ ពិគ្រោះយោបល់។
ពួកគេបាននិយាយថា មេរោគនេះគឺជាវិបត្តិសកល មិនត្រូវបានកំណត់ចំពោះទ្វីបណាមួយទេ ហើយវាតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ ជាជាងសកម្មភាពឯកតោភាគី។ លោក Michel បានបន្ថែមទៀតថា ការរំខានខាងសេដ្ឋកិច្ចត្រូវតែជៀសវាង។
ពួកគេបានច្រានចោល ការលើកឡើងរបស់លោក Trump ដែលថាអឺរ៉ុប មិនមានសកម្មភាពគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះទេ ដោយនិយាយថា ប្លុកទាំង ២៧ ប្រទេសនេះ កំពុងចាត់វិធានការខ្លាំងក្លា ដើម្បីកំណត់ការរីករាលដាល នៃវីរុសនេះ។ រដ្ឋជាសមាជិក សហភាពអ៊ឺរ៉ុបទាំងអស់ បានរាយការណ៍ពីការឆ្លងនៃ COVID-១៩ មានចំនួនករណីសរុបនៅក្នុងប្លុកលើសពី ២២.០០០ នាក់៕
ដោយ៖លី ភីលីព