ព្រឹត្តិការណ៍

លោកស្រី Gadhia អតីតប្រធានក្រុមហ៊ុន Virgin Money លាឈប់ពីតំណែង ជានាយកប្រតិបត្តិ Salesforce

អង់គ្លេស៖ យោងតាម Sky News បានប្រាប់ឲ្យដឹងថាក្រុមហ៊ុនសូហ្វវែរយក្ស ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការថា លោកស្រី Dame Jayne-Anne Gadhia កំពុងចុះចេញពីតំណែង ជានាយកប្រតិបត្តិ ចក្រភពអង់គ្លេសហើយ។

លោកស្រី Dame Jayne-Anne Gadhia គឺជាពាណិជ្ជករដ៏លេចធ្លោម្នាក់របស់អង់គ្លេស នឹងត្រូវចុះចេញពីតួនាទី ជានាយកប្រតិបត្តិរបស់លោកស្រី នៅក្រុមហ៊ុនសូហ្វវែរអាមេរិក Salesforce បន្ទាប់ពីលោកស្រី បម្រើការបានរយៈពេល៦ ខែ។  ទូរទស្សន៍ Sky News បានដឹងថា ក្រុមហ៊ុន Salesforce នឹងប្រកាសថា លោកស្រី Dame Jayne-Anne នឹងក្លាយជាអ្នកផ្តល់ប្រឹក្សា ដល់អាជីវកម្មនេះដោយបញ្ចប់ការធ្វើជា ប្រធានប្រតិបត្តិ របស់ចក្រភពអង់គ្លេស។

ប្រភពមួយបាននិយាយថា អតីតប្រធាន Virgin Money ទំនងជាផ្តោត លើតួនាទីរបស់លោកស្រី ក្នុងនាមជាស្ថាបនិកក្រុមហ៊ុនស្នូវ ដែលជាការចាប់ផ្តើមប្រៀបធៀប តម្លៃទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីដៃនៃការវិនិយោគបណ្តាក់ទុនរបស់សាជីវកម្ម។ ការចាកចេញរបស់លោកស្រី នឹងកើតឡើងចំពេលដែលនាយកប្រតិបត្តិ កាន់តែរង្គោះរង្គើនៅក្រុមហ៊ុន Salesforce ជាអ្នកផលិតកម្មវិធី សហគ្រាសសូហ្វវែរ។

ក្រុមហ៊ុនដែលមានតម្លៃ ទីផ្សារជាង ១៣៨ ពាន់លានដុល្លារបាននិយាយ កាលពីខែមុនថា លោក Keith Block នាយកប្រតិបត្តិបាន លាឈប់ពីតំណែង ដោយទុកឲ្យលោក Marc Benioff ទទួលខុសត្រូវទាំងស្រុង។វាក៏បានបន្តថា លោក Gavin Patterson អតីតនាយកប្រតិបត្តិក្រុមហ៊ុនBT Group នឹងក្លាយជាប្រធាន និងជានាយកប្រតិបត្តិ នៃប្រតិបត្តិការអន្តរជាតិរបស់ខ្លួន។

ចរិតឆេវឆាវនៃការចាកចេញ របស់លោកស្រី Dame Jayne-Anne ជានាយកប្រតិបត្តិ គឺជាការភ្ញាក់ផ្អើលមួយដោយការតែងតាំង របស់លោកស្រី ត្រូវបានគេបន្លឺឡើងជាសញ្ញាបន្ថែមទៀត រួមជាមួយកម្មវិធីវិនិយោគចំនួន ២,៥ ពាន់លានដុល្លារ នៃការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនចំពោះចក្រភពអង់គ្លេស៕

ដោយ៖លី ភីលីព

Most Popular

To Top