ព្រឹត្តិការណ៍

តោះនាំគ្នា ទៅមើលរឿងពិតមួយចំនួន អំពីមេដឹកនាំរុស្សីលោកVladimir Putin

ឆ្លងកាត់ឆាកនយោបាយ អស់ជាច្រើនឆ្នាំ ប្រធានាធិបតីរុស្សីលោក Vladimir Putin នាពេលបច្ចុប្បន្នកំពុងមាន
ឈ្មោះគឺជាបុរស ដែលមានឥទ្ធិពលបំផុត លើលោកតាមរយៈការដឹកនាំប្រទេស និងការដោះស្រាយ បញ្ហាអន្តរជាតិជាច្រើនហើយ ការប្រឡុត ក្នុងឆាកនយោបាយ របស់គាត់ដំបូង គឺធ្វើឡើងកាលពីឆ្នាំ១៩៩៩។

–  លោកមានការលូតលាស់ធំក្តីឡើង នៅក្នុងអគារស្នាក់នៅបែបសហគមន៍មួយ របស់រដ្ឋាភិបាល ក្នុងសម័យសហភាពសូវៀត ដោយគ្រានោះ គាត់ត្រូវរស់នៅ ជាមួយនឹងគ្រួសារចំនួន៣ នៅក្នុងអាផាតមិតរួមគ្នា
–  ជីតារបស់គាត់គឺជាចុងភៅ របស់អតីតមេដឹកនាំ កុម្មុយនីសដ៏ល្បីល្បាញរបស់រុស្សី គឺលោកLenin និងក្រោយមកក៏ធ្លាប់ធ្វើជាចុងភៅ ឲ្យលោកStalinផងដែរ
–  ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ កីឡាយូដូតាំងតែពីអាយុ១៨ឆ្នាំហើយ លោកនៅតែហ្វឹកហាត់ កីឡានេះដដែលមកទល់បច្ចុប្បន្ន
–  លោកពូទីនចូលចិត្តមើលសៀវភៅ រឿងបែបចារកម្ម
–  គាត់ចូលរួមជាមួយ នឹងទីភ្នាក់ងារស៊ើបការពិសេស របស់សហភាពសូវៀតKGB តាំងពីឆ្នាំ១៩៨០ហើយ ធ្លាប់ជួយការងាររបស់សហភាពសូវៀត ក្នុងការងារចារកម្ម ទៅលើប្រទេសក្នុងតំបន់អ៊ឺរ៉ុប
–  លោកពូទីន ជាអ្នកចូលចិត្តសត្វចិញ្ចឹម ហើយពេលខ្លះលោកថែមទាំង នាំសត្វទាំងនោះ ទៅចូលរួមកិច្ចប្រជុំធំៗជាមួយនឹងមេដឹកនាំ លើពិភពលោកទៀតផង
–  ក្នុងពេលដែលគាត់ ចាប់ផ្តើមសិក្សា ភាសាអាល្លឺម៉ង់ លោកក៏បានចាប់ផ្តើម សិក្សាភាសាអង់គ្លេសដែរ ប៉ុន្តែការប្រើប្រាស់ភាសា
អាល្លឺម៉ង់ គឺបានយ៉ាងស្ទាត់ជំនាញ ខណៈដែលភាសាអង់គ្លេស ហាក់មិនសូវច្បាស់លាស់ឡើយ
–  គាត់ប្រកាសសុំលែងលះ ជាមួយនឹងភរិយាដើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៣ កំឡុងពេលដែលចូលរួម ក្នុងកម្មវិធីរាំរបាំបាឡេ
–  កូនស្រីបង្កើត២រូបរបស់ខ្លួន ត្រូវបានរក្សាការសំងាត់យ៉ាងអាថ៍កំបាំង អំពីការរស់នៅ របស់ពួកគេហើយជឿជាក់ថាថែមទាំងបានលាក់ឈ្មោះ និងប្រវត្តិពិតប្រាកដ ដើម្បីធ្វើការសិក្សានៅសកលវិទ្យាល័យ ។

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top