តូក្យូ៖ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនដល់ទៅ ៣ លាននាក់នៅទូទាំងពិភពលោក គឺតិចជាង ២ សប្តាហ៍បន្ទាប់ពីវាបានឆ្លងដល់ ២ លាននាក់ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារក្យូដូជប៉ុន។
តួលេខចុងក្រោយបានឈានដល់ចំនួន ១ លាននាក់នៅថ្ងៃទី ២ ខែមេសា និងលើសពី ២ លាននាក់នៅថ្ងៃទី ១៥ ខែមេសា។ ទិន្នន័យចុងក្រោយបានបង្ហាញថាការរីករាលដាលនៃវីរុសដ៏សាហាវនេះ មិនបានបង្ហាញពីសញ្ញានៃការថយចុះទេ ខណៈដែលប្រទេសជាច្រើនកំពុងព្យាយាមបញ្ឈប់វាតាមរយៈវិធានការណ៍ដាក់ឲ្យនៅដាច់ឆ្ងាយពីសង្គមក្នុងទ្រង់ទ្រាយធំ ទាំងការប៉ះពាល់ និងផលវិបត្តិសេដ្ឋកិច្ច។
ការកើនឡើងនូវចំនួននៃការធ្វើតេស្ត៍រកមេរោគនៅអឺរ៉ុប និងសហរដ្ឋអាមេរិកដែលរងការវាយប្រហារដោយវីរុសបានបន្តមានភាពស៊ីសង្វាក់គ្នាជាមួយនឹងការកើនឡើងចំនួននៃការឆ្លង។
ទន្ទឹមនឹងនេះដែរបណ្តាប្រទេសកំពុងអភិវឌ្ឍន៍បានរាយការណ៍អំពីការកើនឡើងនូវករណីវីរុស ដែលមិនមានការកើនឡើងបើប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍន៍ ដែលនាំឱ្យអ្នកជំនាញមួយចំនួនសង្ស័យថាស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសក្រីក្រប្រហែលជាមិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យទេ។
យោងតាមសាកលវិទ្យាល័យសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកដែលរាយការណ៍ថា មានអ្នកឆ្លងជាង ៩៧០.០០០ នាក់បានធ្វើតេស្តមេរោគ សម្រាប់មនុស្សជាង ៥,៤ លាននាក់៕ដោយ ឈូក បូរ៉ា