ព្រឹត្តិការណ៍

លោក ត្រាំ ផ្តាច់ចំណង ទាក់ទអាមេរិក ជាមួយអង្គការសុខភាពពិភពលោក ជុំវិញរឿងវីរុស

បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក នឹងបញ្ចប់ចំណងទាក់ទងរបស់ខ្លួន ជាមួយអង្គការសុខភាព ពិភពលោក ជុំវិញបញ្ហាគ្រប់គ្រង របស់អង្គការនេះ លើការផ្ទុះរាតត្បាតឆ្លងនៃវីរុសកូរ៉ូណា និងបានចោទ អង្គការនេះថា ជាអាយ៉ងរបស់ប្រទេសចិន។

ថ្លែងនៅសួនផ្កាកូឡាប សេតវិមាន លោក ត្រាំ បានមានប្រសាសន៍ថា មន្ត្រីចិនបានព្រងើយកន្តើយ នឹងការតព្វកិច្ចរបស់ខ្លួន ចំពោះអង្គការ សុខភាពពិភពលោក ស្តីពីវីរុសដែលសម្លាប់មនុស្ស រាប់សែននាក់ នៅទូទាំងពិភពលោក និងបានដាក់សម្ពាធអង្គការ លំដាប់ពិភពលោកនេះ ចំពោះការបំភាន់ពិភពលោក។

គួរបញ្ជាក់ថា ការសកម្មភាព បោះបង់អង្គការសុខភាពពិភពលោកមានមូលដ្ឋាន នៅទីក្រុងហ្សឺណែវ ដែលអាមេរិកបានចូលរួមជាផ្លូវការ ក្នុងឆ្នាំ១៩៤៨នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល មានភាពតានតឹងbកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជុំវិញការផ្ទុះឆ្លង នៃវីរុសកូរ៉ូណា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top