ព្រឹត្តិការណ៍

អាមេរិក គ្រោងលុបចោល ទិដ្ឋាការ និស្សិតចិន ទាំងអស់ សង្ស័យថាមាន​ ជាប់ពាក់ព័ន្ធ នឹងយោធាចិន

វ៉ាស៊ិនតោន៖ នៅថ្ងៃសុក្រនេះសហរដ្ឋអាមេរិក បានប្រកាសអំពីផែនការ លុបចោលទិដ្ឋាការនិស្សិត បញ្ចប់ការសិក្សា ជនជាតិចិន រាប់ពាន់នាក់ ដែលត្រូវបានរដ្ឋបាល របស់ប្រធានាធិបតី ដូណាល់ ត្រាំ ជឿជាក់ថា មានទំនាក់ទំនង ជាមួយយោធាចិន។

សកម្មភាពនេះ ត្រូវបានសារព័ត៌មាន របស់ញូវយ៉កថាម ជាអ្នកចេញផ្សាយដំបូងគេ ហើយជឿជាក់ថា នឹងប៉ះពាល់ដល់និស្សិតចិន ប្រមាណជា៣០០០ ទៅ៣៥០០នាក់។ សេចក្តីប្រកាសចុងក្រោយ នឹងត្រូវធ្វើឡើង នៅសប្តាហ៍នេះ យោងតាមប្រភព សុំមិនបញ្ចេញឈ្មោះ ដែលកំពុងធ្វើការងារ នៅក្នុងជួលរដ្ឋាភិបាលអាមេរិក។

គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិក និងចិន កំពុងស្ថិតក្នុងជំលោះជុំវិញ ការសម្រេចចិត្ត របស់ប្រទេសចិន ក្នុងការឆ្ពោះទៅរក ច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង ផ្តោតសំខាន់ ទៅលើសកម្មជន ប្រជាធិបតេយ្យ នៅក្នុងទីក្រុង ខណៈដែលបណ្តាប្រទេស លោកខាងលិច ភ័យខ្លាចថា អាចបំផ្លាញសេរីភាព និងធ្វើឱ្យអន្តរាយ ដល់តួនាទីរបស់ពួកគេ នៅក្នុងទីក្រុង ដែលជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុពិភពលោក មួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top