ព្រឹត្តិការណ៍

ហ្វូងបាតុករ បន្តវាយលុយ ដល់ខាងក្នុង មជ្ឈមណ្ឌលសារព័ត៌មាន CNN នៅរដ្ឋអាត្លង់តា

បរទេស៖ ហ្វូងបាតុករ កាលពីល្ងាចថ្ងៃសុក្រ ម៉ោងនៅសហរដ្ឋអាមេរិក បានបន្តវាយលុកលុយ ទៅដល់ខាងមុខ មជ្ឈមណ្ឌលមួយកន្លែង របស់ទូរទស្សន៍CNN នៅក្នុងរដ្ឋអាត្លង់តា និងព្រមទាំងមាន ការប្រើប្រាស់ អំពើហិង្សាផង ជាមួយនឹង ក្រុមប៉ូលីសផងដែរ។

គួរឲ្យដឹងដែរថា ការចាប់ផ្តើមប្រមូលផ្តុំគ្នាដំបូង នៅពេលថ្ងៃត្រង់ ដោយសន្តិភាព រវាងគ្នានឹងគ្នា ប៉ូលីសនិងហ្វូងបាតុករ គឺធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងហេតុការណ៍ បាត់បង់ជីវិត លោក George Floyde ដោយសារក្រុមប៉ូលីស នៃទីក្រុង Minneapolis កាលពីថ្ងៃទី២៥ ខែឧសភាកន្លងមក។

រហូតមកដល់ម៉ោង៦ល្ងាច ក្រុមបាតុករចាប់ផ្តើមនាំគ្នា សម្រុកទៅមុខ ដើម្បីចង់ចូលទៅ ដល់ខាងក្នុង មជ្ឈមណ្ឌលរបស់ CNN ប៉ុន្តែត្រូវបានរារាំង ដោយប៉ូលីស និងឈានទៅដល់ការប្រើប្រាស់ អំពើហិង្សា អស់រយៈពេលជាច្រើនម៉ោង រហូតដល់ក្រុមប៉ូលីស ទប់លែងជាប់ ក៏បានខលហៅសុំជំនួយ ហើយជាលទ្ធផល ផ្នែកខាងក្រៅ និងខាងក្នុងអគារមជ្ឈមណ្ឌល ត្រូវបានរងការបំផ្លាញ យ៉ាងដំណំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top