ព្រឹត្តិការណ៍

ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ពី២៤ម៉ឺននាក់ ខណៈអ្នកស្លាប់កើន ដល់ជាង៤ពាន់នាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍ឲ្យដឹងថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩គិតត្រឹមថ្ងៃអាទិត្យ មានចំនួន២៤២.៣៥៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៤.៤៧៩នាក់ ។

ក្រសួងបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ គិតត្រឹមម៉ោង៩ល្ងាច ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺថ្មីចំនួន៥.៦០៧នាក់ត្រូវបានគេរកឃើញ និងស្លាប់បន្ថែមទៀតចំនួន១៨៤នាក់ ។

ឈីលី ត្រូវបានគេដឹងថា មានករណីផ្ទុះជំងឺកូវីដ១៩ នៅក្នុងខែឧសភា ហើយចំនួនអ្នកស្លាប់ និងអ្នកឆ្លងជំងឺ ត្រូវបានកត់សម្គាល់ថាបានកើនឡើងជាបន្តបន្ទាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top