ព្រឹត្តិការណ៍

ការសិក្សាព្រមានថា សត្វផ្ទុកជំងឺឆ្លង ដូចជាអេបូឡា និងCOVID-19 រីកដុះដាល នៅជម្រក មនុស្សបង្កើតលឿនបំផុត

ឡុងដ៍៖ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ប្រភេទសត្វដែលផ្ទុកជំងឺឆ្លងដូចជាអេបូឡា និងវីរុស បង្កឲ្យមានមេរោគ COVID-19លូតលាស់នៅក្នុងទីជម្រក ដែលមនុស្សបង្កើតឡើងដូចជាទីក្រុង និងដីស្រែចម្ការរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើ ការសិក្សាចំនួន១៨៤ករណីលើប្រភេទសត្វចំនួន៣៧៦ប្រភេទ មានវីរុសដែលចម្លងវីរុសដល់មនុស្ស រួមមានសត្វប្រចៀវ បក្សី សត្វកកេរ និងសត្វស្វា។ ពួកគេបានរកឃើញថា ការផ្លាស់ប្តូរទីជម្រកធម្មជាតិទៅដីប្រើដោយមនុស្សបង្កើនហានិភ័យ និងការកើតមានជំងឺ ‘ហ្សូណូដូស’ ដែលឆ្លងពីសត្វទៅមនុស្ស។

ការផ្លាស់ប្តូរវិធីសាស្ត្រធ្វើកសិកម្មអាចជួយកាត់បន្ថយហានិភ័យនៃការផ្ទុះជំងឺឆ្លងនាពេលអនាគតដែលមានគ្រោះថ្នាក់ដល់អាយុជីវិតគឺមេរោគ Covid-19 ។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា វីរុសដែលបណ្តាលឲ្យ Covid-19 ទំនងជាមកពីសត្វប្រចៀវ ទោះបីជានេះមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។

លោកRory Gibb នៅសាកលវិទ្យាល័យមហាវិទ្យាល័យឡុងដ៍បាននិយាយថា វិធីដែលមនុស្សផ្លាស់ប្តូរទេសភាពនៅទូទាំងពិភពលោកចាប់ពីព្រៃធម្មជាតិទៅជាដីស្រែចម្ការមានផលប៉ះពាល់ជាប្រចាំទៅលើប្រភេទសត្វព្រៃជាច្រើនបណ្តាលឲ្យសត្វខ្លះធ្លាក់ចុះ ខណៈខ្លះទៀតបន្តកើនឡើង៕ ដោយ៖លី ភីលីព

Most Popular

To Top