ភ្នំពេញ៖ បច្ចុប្បន្នទីផ្សារដីធ្លី មានសកម្មភាពកើនឡើង គួរឲ្យកត់សម្គាល់ នៅក្នុងភូមិសាស្ត្រនានានៅទូទាំងប្រទេសកម្ពុជា ។ ការទិញ-លក់ដីទាំងនោះ ភាគច្រើនធ្វើឡើង តាមរយៈលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) វាស់វែងដោយគណៈកម្មការក្រុង-ស្រុក និងមានភ្ជាប់គំនូសបង្ហាញទីតាំង ដែលបញ្ជាក់ទទួលស្គាល់ ដោយរដ្ឋបាលសុរិយោដី ដើម្បីយកទៅបង់ពន្ធប្រថាប់ត្រា។
យោងលើប្រការនេះ បានធ្វើឱ្យរដ្ឋាភិបាលអនុវត្ត ចំពោះការអនុវត្តនីតិវិធី នៃការវាស់វែងដីផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ដើម្បីចៀសវាងបញ្ហាវិវាទផ្សេងៗ ក្នុងការទិញលក់។
និតិវិធីដែលរដ្ឋាភិបាល ត្រូវអនុវត្តមានដូចខាងក្រោម៖
ទី១៖ រាល់ការស្នើសុំផ្ទេរសិទ្ធិ ដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវអនុវត្តនីតិវិធី ដូចការស្នើសុំចុះបញ្ជីដីធ្លីមានលក្ខណៈ ដាច់ដោយដុំដែរ ដោយត្រូវធ្វើការជូនដំណឹង ស្តីពីការវាស់វែងដល់អ្នកស្នើសុំ និងអ្នកជាប់ព្រំឲ្យមកចូលរួម និងត្រូវធ្វើការបិទផ្សាយ ជាសាធារណៈយ៉ាងតិច ៧ថ្ងៃ។
ក្រោយពេលធ្វើការវាស់វែង ប្រមូលទិន្នន័យរួច ត្រូវចេញលិខិតជូនដំណឹង នៃការបិទផ្សាយទិន្ន័យដែលប្រមូលបាន បិទផ្សាយជាសាធារណៈនៅសាលាឃុំ-សង្កាត់ និងនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង-ស្រុក រយៈពេល ១៥ថ្ងៃ ទៀត ដើម្បីឲ្យស្របតាមអនុក្រឹត្យ១២១ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។
ទី២៖ ទម្រង់ពាក្យស្នើ សុំផ្ទេរសិទ្ធិកាន់កាប់ ដីធ្លីដែលមិនទាន់ចុះបញ្ជី អនុវត្តគំរូទម្រង់លិខិត ដូចពាក្យស្នើសុំចុះបញ្ជីដីធ្លី មានលក្ខណៈដាច់ដោយដុំ៕ https://www.propertyarea.asia/

