ក្រុងវ៉ាស៊ីនតោន ៖ មន្រ្តីអាមេរិក បានជម្រុញប្រជាជន ឱ្យទៅទទួលយកការវ៉ាក់សាំង ការពារពីជំងឺ កូវីដ១៩ ។ ដោយបានប្រកាសថា ក្នុងចំណោមប្រជាជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលមកចាក់វ៉ាក់សាំង ដូសទី១ នឹងទទួលបានសន្លឹក ឆ្នោតមួយសន្លឹក ដើម្បីផ្សងសំណាងយកទឹកប្រាក់ ១លានដុល្លារ ពីកម្មវិធីចាប់ឆ្នោត ដែលបង្កើតឡើងដោយ ទីភ្នាក់ងារមន្រ្តីរបស់រដ្ឋ។
កម្មវិធីផ្តល់ឆ្នោតផ្សង សំណាងដើម្បីជម្រុញឱ្យប្រជាជន មកចាក់វ៉ាក់សាំងនេះ មានរយៈពេល៥សប្តាហ៍ ដោយរៀងរាល់មួយសប្តាហ៍ម្តង អ្នកឈ្នះម្នាក់នឹងត្រូវប្រកាស ហើយទទួលបានទឹកប្រាក់ ចំនួន១លានដុល្លារ។
ទន្ទឹមនឹងនេះ ក៏មានកម្មវិធីចាប់ឆ្នោត សម្រាប់ពលរដ្ឋអាមេរិក អាយុក្រោម ១៧ឆ្នាំ ដែលមកចាក់វ៉ាក់សាំងផងដែរ ។ ចំពោះ រង្វាន់គឺ អាហារូបករណ៍៤ឆ្នាំ សិក្សានៅសកលវិទ្យាល័យណាមួយ នៅក្នុងរដ្ឋ Ohio ។ គិតមកទល់ពេលនេះ មានពលរដ្ឋអាមេរិក វ័យជំទង់ អាយុក្រោម ១៧ឆ្នាំ ចំនួន ៥៨,៧% បានសម្រុកទៅចាក់វ៉ាក់សាំង ការពារពីជំងឺកូវីដ១៩ ៕