ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនក្រុមការងារ GTVC និងអូប័រពេទ្យ​ ល្បឿនលឿនភ្លាមៗ ដើម្បីជួយសង្គ្រោះ ប្តីប្រពន្ធ១គូ ឆាបសាំងឆេះ រលាកខ្លួនប្រាណ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានធ្វើការបញ្ជូនក្រុមការងារGTV​C និងអូប័រពេទ្យល្បឿនលឿន ភ្លាមៗចេញទៅ ទទួលយកជនរងគ្រោះ ២នាក់ប្តីប្រពន្ធ រលាកភ្លើងដោយសារអគ្គីភ័យ ដើម្បីបញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោក ឧកញ៉ា ទៀ​ វិចិត្រ មានប្រសាសន៍ថា “តបតាមការសុំជំនួយ ពីបងប្អូនប្រជាពលរដ្ឋ ខ្ញុំបានបញ្ជូនអូប័រពេទ្យមួយគ្រឿង ទៅទទួលបងស្រីរងគ្រោះធ្ងន់ធ្ងរ ដោយសារឆាបសាំង នៅក្នុងផ្ទះម្នាក់ គាត់មានឈ្មោះ វេង ស្រីរែន ដែលជាប្រជាពលរដ្ឋ រស់នៅអចិន្ត្រៃយ៍ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង” ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងបណ្តាលឲ្យស្រ្តីម្នាក់ ជាប្រពន្ធមានឈ្មោះ វេង ស្រីរែន អាយុ៣៨ឆ្នាំ រងបួសឆេះពេញខ្លួនប្រាណ និងប្ដីមានឈ្មោះ សឿ វិត អាយុ ៤១ ឆ្នាំ មុខរបរ កម្មករបឹងហ្គាឡូ រងបួសឆេះជើង បច្ចុប្បន្នពួកគេទាំងពីរនាក់ប្តីប្រពន្ធ រស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕

Most Popular

To Top