ភ្នំពេញ ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ សូមអញ្ជើញទៅកម្សាន្ត ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិពេញមួយខែមេសា នៅណាហ្គាវើលដ៍ និងរីករាយ ជាមួយការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ដ៏អស្ចារ្យ រួមមានម្ហូបអាហារ កញ្ចប់ស្នាក់នៅ កញ្ចប់ស្ប៉ា និងការផ្តល់ ជូនជាច្រើនទៀត !
មានអាហារដ៏សម្បូរបែប កំពុងរង់ចាំពុកម៉ែបងប្អូន ក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនេះ ។ ប៊ុហ្វេពេលល្ងាចបែបខ្មែរ នៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) មានមុខម្ហូបរសជាតិដើម បែបខ្មែរមកពីទូទាំងប្រទេសកម្ពុជា ។ ពុកម៉ែបងប្អូន ក៏អាចទទួលទានម្ហូបអន្តរជាតិ ដែលច្នៃដោយក្រុមមេចុងភៅ ដ៏ចំណានរបស់ណាហ្គាវើលដ៍ផងដែរ ។ អាហារប៊ុហ្វេពិសេសនេះ មានបម្រើជូនពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១១ ដល់ ១៦ ខែមេសា ម្នាក់ ២៨ ដុល្លារ ១៤ ដុល្លារសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃ សម្រាប់កុមារ អាយុក្រោម ៥ ឆ្នាំ។
រីឯប៊ុហ្វេអន្តរជាតិ ពេលល្ងាច សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ មានផ្តល់ជូននៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ជាភោជនីយដ្ឋាន ដែលមានអាហារប៊ុហ្វេច្រើនបំផុតមួយ ក្នុងរាជធានីភ្នំពេញ ដែលរួមបញ្ចូលម្ហូបពិសេសបន្ថែម និងម្ហូបខ្មែរផងដែរ បម្រើជូនពីម៉ោង ៥ ល្ងាចដល់ ១០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១៤ ដល់ ១៧ ខែមេសា ម្នាក់ ៣៨ ដុល្លារ ១៨ ដុល្លារសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃ សម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ ។ សម្រាប់ការកក់ទុកមុន សូមចូលទៅកាន់ទំព័រភោជនីយដ្ឋាន តាមរយៈ www.nagaworld.com អ៊ីម៉ែល dining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។
ប្រសិនបើពុកម៉ែបងប្អូន ចង់បានបទពិសោធន៍ ដ៏មានសេចក្តីសុខពិតប្រាកដ ក្នុងឱកាសឆ្នាំថ្មី សូមរីករាយជាមួយកញ្ចប់ សេវាកម្មស្ប៉ារយៈពេល ២ ម៉ោងសម្រាប់ពីរ (២) នាក់នៅមណ្ឌលស្ប៉ាប្រណីត នៅណាហ្គាវើលដ៍ទី១ ឬ ណាហ្គាវើលដ៍ទី២។ ត្រឹមតែ ១៧៦ ដុល្លារ ពុកម៉ែបងប្អូន អាចរីករាយ ជាមួយកញ្ចប់ស្ប៉ា ដែលរួមបញ្ចូលអត្ថប្រយោជន៍ ឥតគិតថ្លៃជាច្រើន ដូចជា ការស្នាក់នៅ ១ យប់ក្នុងបន្ទប់ Superior ដែលអាចមើល ឃើញទេសភាព នៃរាជធានីភ្នំពេញនៅណាហ្គាវើលដ៍ទី២ អាហារឈុតពេលព្រឹកសម្រាប់ ២ នាក់ ការប្រើប្រាស់សម្ភារស្ប៉ា គ្រប់ប្រភេទសម្រាប់ ២ នាក់ និងតុក្កតាខ្លាឃ្មុំដ៏ស្រស់ស្អាតឥតគិតថ្លៃចំនួន ១ ។ ការបញ្ចុះតម្លៃដ៏អស្ចារ្យនេះ ផ្តល់ជូនពីឥឡូវនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ។
សូមកក់ឥឡូវនេះតាមរយៈ www.nagaworld.com អ៊ីម៉ែល hotelreservation@nagaworld.com ឬលេខទូរសព្ទ ០២៣ ២២៨ ៨២២ ។
រីឯកម្មវិធីប្រូម៉ូសិនការស្នាក់នៅសណ្ឋាគារ ក៏មានផ្តល់ជូនផងដែរ នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ណាហ្គាវើលដ៍។ កក់បន្ទប់ Superior តម្លៃត្រឹមតែ ៦៥ ដុល្លារក្នុងមួយយប់ ឬបន្ទប់ Superior ដែលអាចមើលឃើញទេសភាព នៃរាជធានីភ្នំពេញ តម្លៃ ៩៥ ដុល្លារ និងទទួលបានអាហារឈុត ពេលព្រឹកឥតគិតថ្លៃសម្រាប់ ២ នាក់ នៅព្រឹកបន្ទាប់ដែលមានអាហារ ឈុតបែបខ្មែរ អឺរ៉ុប ចិន ឬម៉ាឡេស៊ី នៅភោជនីយដ្ឋាន 2Pangea ។ រយៈពេលស្នាក់នៅ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី១៧ ខែមេសា ។
អ្វីដែលអស្ចារ្យផងនោះ គឺការតុបតែងលម្អនៅក្នុងអគារណាហ្គាវើលដ៍ទាំងពីរ និងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១។ ពុកម៉ែបងប្អូន និងភ្ញៀវទេសចរទាំងអស់ អាចអញ្ជើញទៅថតរូបទុកជាអនុស្សាវរីយ៍ ឬបង្ហោះនៅលើបណ្តាញ សង្គម ដូចជា រូបផ្កាយ ដើមឈើ រូបសំណាករូបខ្លាកម្ពស់ ៤ ម៉ែត្រ ព្រមទាំងអំពូលភ្លើងចម្រុះពណ៌ និងការតុបតែងដ៏ទាក់ទាញជាច្រើនទៀត សម្រាប់ស្វាគមន៍ឆ្នាំខាល ។
គួរបញ្ជាក់ថា វិធានការបង្ការជំងឺ កំពុងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅណាហ្គាវើលដ៍ដើម្បីរក្សាគ្រប់គ្នាឲ្យមានសុវត្ថិភាព រួមមាន ការតម្រូវឲ្យពាក់ម៉ាស់ ការរក្សាគម្លាត និងការផ្តល់ជែលលាងដៃ សម្លាប់មេរោគ ជាដើម ។ ដូចនេះ ពុកម៉ែបងប្អូនទាំងអស់ អាចអញ្ជើញទៅកម្សាន្ត នៅណាហ្គាវើលដ៍ ដោយគ្មានការព្រួយបារម្ភ ដើម្បីអបអរពិធីបុណ្យប្រពៃណីធំបំផុត ប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា ។ សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! ៕