ឥណ្ឌូនេស៊ីជាប្រទេស ដែលមានប្រជុំកោះច្រើន ជាគេលើពិភពលោក ។ កោះមួយចំណោម កោះរាប់ម៉ឺនទាំងនោះ គឺកោះស៊ូម៉ាត្រា ដែលភាគច្រើនប្រិយមិត្ត ធ្លាប់បានឮជាញឹកញាប់ តាមរយះបទចម្រៀង អធិរាជសំឡេងមាស លោក ស៊ីន សាមុត ក្នុងបទចម្រៀង “លាហើយ ស៊ូម៉ាត្រា” ។

ប្រិយមិត្តពីការស្ដាប់ចម្រៀង សំឡេងពីរោះរណ្ដំរបស់ លោក ស៊ីន សាម៉ុត មកស្គាល់តំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ស្អាតត្រជាក់ភ្នែកវិញម្ដង នៃសម្រស់កោះស៊ូម៉ាត្រាភាគខាងលិច នៃ ប្រទេសឥណ្ឌូនេស៊ី។

តំបន់ទេសចរទាំងនោះស្ថិតនៅក្នុងទៅក្រុង ៣ ធំៗដែលសុទ្ធតែជាទីក្រុងមានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងវិស័យទេសចរនៅក្នុងកោះស៊ូម៉ាត្រា មានដូចជាទីក្រុង ប៉ាដាង (Padang) ទីក្រុង សាវ៉ាលូនតូ (Savahlunto) និងទីក្រុង ពូគីតទីហ្គី (Pukittingki)។

១.ភូមិវប្បធម៌ធម្មជាតិ Kubu Gadang
Kubu Gadang គឺជាភូមិវប្បធម៌ធម្មជាតិមួយ ដែលស្ថិតនៅទីក្រុង Payakumbuh ខេត្ត West Sumatra ប្រទេសឥណ្ឌូនេស៊ី។ គ្រប់ភ្ញៀវទេសចរទាំងអស់នឹងទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកភូមិនៅទីនោះ ដោយការប្រគុំឧបករណ៍ អមជាមួយការបង្ហាញក្បាច់គុណ វប្បធម៌របស់អ្នកភូមិនៅទីនោះ។ ភ្ញៀវទេសចរ នឹងទទួលបាននូវបទពិសោធន៍ថ្មី អំពីសកម្មភាព ប្រពៃណីរាំកម្សាន្ដ ។ ក្រៅពីសកម្មភាពប្លែកភ្នែកប្លែកអារម្មណ៍នេះ គ្រប់គ្នាថែមទាំងបានសាករសជាតិបង្អែមប្រចាំតំបន់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដែលមានឈ្មោះថា ឡាមុ័ងតាប៉ែ បង្អែមប្រភេទនេះ ស្ទើតែ១០០ភាគរយទៅហើយ ដូចបង្អែមខ្មែរ ហៅថា បាយតំណើបតាប៉ែ។ និយាយអំពីរសជាតិក៏មិនខុសប៉ុន្មានដែរ អ្វីដែរខុសនោះគឺវិធីធ្វើតែប៉ុណ្ណោះ។ បន្ថែមពីលើរសជាតិបង្អែម ឡាមុ័ងតាប៉ែ មានប្រភេទកាហ្វេខ្មៅក្លិនឈ្ងុយរសជាតិស្រាលៗ ដែលគេប្រើត្រឡោកដូងសាម្រាប់ដាក់ផឹក។
មិនតែប៉ុណ្ណោះក្រៅពីសកម្មភាពប្លែកភ្នែក រសជាតិបង្អែមឈ្ងុយឆ្ងាញ់ ភ្ញៀវទេសចរគ្រប់រូបថែមទាំងអាចគយគន់ និងផ្ដិតរូបភាពត្រជាក់ភ្នែក សម្រស់របស់ Kubu Gadang មានវាលស្រែ ភ្នំធម្មជាតិព័ន្ធជុំវិញ ហាក់បីដូចជាផ្ទាំងគំនូ។

២.វាំង Pagaruyung Palace
រាជវាំង Pagaruyung គឺ រាជវាំង នៃអតីតរាជាណាចក្រ Pagaruyung ដែលមានទីតាំងនៅសង្កាត់ Tanjung Emas ក្បែរក្រុង Batusangkar តំបន់ Tanah Datar Regency ភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ វាត្រូវបានសាងសង់ឡើងក្នុងរចនាប័ទ្មស្ថាបត្យកម្មជនជាតិដើមភាគតិច Minangkabau Rumah Gadang ចាប់តាំងពីរាជាណាចក្រ Pagaruyung ត្រូវបានរំសាយនៅឆ្នាំ 1833 គ្មានស្តេច ឬព្រះរាជវង្សានុវង្សបច្ចុប្បន្នគ្មានរាចវង្សគង់នៅក្នុងរាជវាំងសព្វថ្ងៃនេះទេ ប៉ុន្តែនៅតែត្រូវបានគេគោរពយ៉ាងខ្ពង់ខ្ពស់ក្នុងចំណោមប្រជាជន Minangkabau ដោយសារតែកូនចៅរបស់ពួកអភិជន Minang ដែលនៅខ្ចាត់ខ្ចាយ (bangsawan) នៅតែរកឃើញឫសគល់ និងទំនាក់ទំនងជាមួយអតីតរាជវាំង។ វិមាននេះត្រូវបានបំផ្លាញដោយភ្លើងជាច្រើនដង ក្នុងឆ្នាំ 1804, 1966 និង 2007 ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានសាងសង់ឡើងវិញម្តងទៀត ហើយសព្វថ្ងៃនេះមានមុខងារជាសារមន្ទីរ និងជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម។

៣. បឹង Geopark Maninjan lake
Puncak Lawang គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅកោះស៊ូម៉ាត្រាខាងលិច។ ទីតាំងស្ថិតនៅទីក្រុង Padang Panjang, ខេត្ត Sumatra ខាងលិច។ Puncak Lawang គឺជាខ្ពង់រាបដែលមានកម្ពស់ 1,210 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ពី Puncak Lawang ភ្ញៀវទេសចរអាចឃើញភាពស្រស់ស្អាតនៃបឹង Maninjau។ Puncak Lawang មានខ្យល់ត្រជាក់រំភើយ និងផ្តល់នូវភាពទាក់ទាញពីធម្មជាតិដ៏ស្រស់ស្អាត។ កន្លែងទេសចរដ៏ស្រស់ស្អាតនេះ ភ្ញៀវទេសចរអាចមកកម្សាន្ដលក្ខណជាគ្រួសារក៏ព្រោះមានកន្លែងស្នាក់នៅ ថែមទាំងអាចសាកល្បងជិះឆ័ត្រយោងផងដែរ។ ហើយអ្វីដែលភ្ញៀវទេសចរត្រូវដឹងនោះគឺបឹង Maninjau គឺកើតឡើងពីផ្ទុះភ្នំភ្លើង ការចុះលេងហែលទឹកត្រូវបានហាមឃាត់។

៤.សារមន្ទីរ៉េធ្យូងថ្មក្រោមដី Mbah Soero Tunnel
អណ្តូងរ៉ែ Mbah Soero គឺជាកន្លែងទាក់ទាញប្រវត្តិសាស្ត្រមួយដែលមានទីតាំងនៅ Tanah Lapang, Lembah Segar, Sawahlunto, West Sumatra ប្រទេសឥណ្ឌូនេស៊ី។ ផ្លូវរូងក្រោមដីដែលមានប្រវែង 185 ម៉ែត្រនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងរដ្ឋាភិបាលហូឡង់បូព៌ាឥណ្ឌាក្នុងឆ្នាំ 1898 ។
ពីឆ្នាំ 1898 ដល់ឆ្នាំ 1932 ប្រតិបត្តិការរុករករ៉ែធ្យូងថ្មនៅក្នុងទីក្រុង Sawahlunto បានប្រើប្រាស់ផ្លូវរូងក្រោមដីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់គោលបំណងទេសចរណ៍ រដ្ឋាភិបាលក្នុងតំបន់បានជួសជុលផ្លូវរូងក្រោមដីនេះទៅជាកន្លែងប្រវត្តិសម្រាប់ភ្ញៀវចូលទស្សនាដែលមានសុវត្ថិភាព និងភាពងាយស្រួលនៃការចូលទៅដល់តំបន់ក្រោមដី ។ ការជួសជុលបានចាប់ផ្តើមនៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2007 រហូតដល់ខែធ្នូ ឆ្នាំ 2007 ។ បន្ទាប់ទីនេះមកបានបើកជាកន្លែងទទួលភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកនៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2008 ។ ភាពពិតប្រាកដរបស់សារមន្ទីមួយនៅតែរក្សាបាន ដោយអាចមើលឃើញ ដំបូល និងជញ្ជាំងដែលធ្វើពីធ្យូងថ្មពិតៗ។ ដើម្បីចូលទស្សនាទីតាំងប្រវត្តិសាស្ត្រនេះ ភ្ញៀវទេសចរគ្រប់រូបតម្រូវឱ្យពាក់មួយ និងស្បែកជើងកវែង ដើម្បីធានាសុវត្តិមិនឱ្យរអិល ឬស្រកទឹកលើក្បាល។

៥. ប៉មនាឡិកា Jam Gadang
Jam Gadang មានទីតាំងនៅកណ្តាលទីក្រុង Bukittinggi ដែលជាទីក្រុងនៅតំបន់ខ្ពង់រាប Minangkabau នៃកោះស៊ូម៉ាត្រាខាងលិច។ វាស្ថិតនៅកណ្តាលសួន Sabai Nan Aluih។ រចនាសម្ព័ន្ធនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1926 ក្នុងអំឡុងសម័យអាណានិគមរបស់ប្រទេសហូឡង់។

ដើមឡើយ រូបមាន់មួយត្រូវបានគេដាក់នៅលើកំពូល ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរទៅជាគ្រឿងតុបតែងដូចទីសក្ការបូជា Shinto កំឡុងការកាន់កាប់របស់ជប៉ុន (1942-1945)។ បន្ទាប់ពីឯករាជ្យរបស់ឥណ្ឌូនេស៊ី កំពូលប៉មត្រូវបានកែទម្រង់ទៅជាទម្រង់ដូចពេលបច្ចុប្បន្ននេះ តាមទំនៀមទំលាប់អ្នករស់នៅក្នុងតំបន់បានចាត់ទុកថា យន្តការខាងក្នុងនៃនាឡិកាគឺភ្លោះទៅនឹងអគារ Elizabeth Tower (Big Ben) ក្នុងទីក្រុងឡុងដ៍។

៦.ផ្លូវរ៉ូងក្រោមដីសម្ងាត់របស់ជប៉ុន ក្នុងសម័យសង្គ្រាមលោកលើកទី២ Lubang Jepang
Lobang Jepang ឬ Lubang Jepang ដែលមានន័យថា ‘ផ្លូវរូងក្រោមដីរបស់ជប៉ុន’ ជាបរិវេណយោធាក្រោមដី ដែលឥឡូវនេះជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងទីក្រុង Bukittinggi ភាគខាងលិចកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី។

ផ្លូវរូងក្រោមដីរបស់ជប៉ុនគឺជាផ្លូវរូងក្រោមដីការពារដែលត្រូវបានសាងសង់ឡើងដោយកងទ័ពកាន់កាប់របស់ជប៉ុននៅជុំវិញឆ្នាំ 1942 សម្រាប់គោលបំណងការពារ ដែលត្រូវបានបញ្ចប់ទាំងស្រុងនៅខែមិថុនា ឆ្នាំ 1944។ វាត្រូវបានគេរកឃើញដំបូងនៅដើមទសវត្សរ៍ឆ្នាំ 1950 ហើយបានបើកសម្រាប់ភ្ញៀវទេសចរនៅឆ្នាំ 1994។ដូចដែលគេដឹងស្រាប់ហើយថា ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ ១៩៤២ កម្លាំងកាន់កាប់របស់ជប៉ុនបានចាប់ផ្តើមរងសម្ពាធដោយកងកម្លាំងសម្ព័ន្ធមិត្ត ហើយបានចាប់ផ្តើមសាងសង់ផ្លូវរូងក្រោមដីជាច្រើននៅទូទាំងប្រជុំកោះនៃប្រទេសហូឡង់ខាងកើត Indies នាពេលនោះ មិនត្រឹមតែនៅ Bukittinggi ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងទីក្រុង Bandung និង Biak ក៏ដូចជាកន្លែងផ្សេងទៀតក្នុងប្រទេសឥណ្ឌូនេស៊ី។
៧.សារមន្ទីរ Adityawarman

សារមន្ទីរ Adityawarman មានទីតាំងនៅ ស្រុក Padang ខាងលិច ទីក្រុង Padang ។ នៅចំកណ្តាលនៃផ្ទៃដី 2.6 ហិកតា សារមន្ទីរនេះមានទំហំអគារប្រហែល 2,855 ម៉ែត្រការ៉េ ត្រូវបានសាងសង់ឡើងដោយទទួលយកការបំផុសគំនិតស្ថាបត្យកម្មពី rumah gadang ដែលជាលក្ខណៈនៃរចនាប័ទ្មស្ថាបត្យកម្ម Minangkabau ប្រពៃណី។ . ផ្ទះ bagonjong ខ្លួនវាជាផ្ទះឈើប្រក់ដំបូលធ្វើតាមរាងដូចស្នែងក្របី ។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1974 ជាមជ្ឈមណ្ឌលសម្រាប់ការអភិរក្សវត្ថុប្រវត្តិសាស្ត្រដែលរួមមានបេតិកភណ្ឌវប្បធម៌ Minangkabau បេតិកភណ្ឌវប្បធម៌ Mentawai និងជាទូទៅបេតិកភណ្ឌវប្បធម៌នៃប្រជុំកោះ។

ឈ្មោះសារមន្ទីរនេះគឺយកចេញពីឈ្មោះរបស់ស្តេចមួយអង្គដែលធ្លាប់គ្រប់គ្រងនៅ Minangkabau ចន្លោះឆ្នាំ 1347-1375 នៃគ.ស ក្នុងការពិនិត្យឡើងវិញជាប្រវត្តិសាស្ត្រ ស្តេច Adityawarman គឺជាស្តេចមួយអង្គក្នុងចំនោមស្តេច Minangkabau៕

