គណនី YouTube របស់លោក Bill Gates អ្នកបង្កើតក្រុមហ៊ុនអាចរកចំនួន Subscriber បាន ១ លាននាក់ ក្រោយពីដំណើរការអស់៧ ឆ្នាំ។
ដើម្បីអបអរសមិទ្ធផលនេះ លោកមហាសេដ្ឋីបានបង្ហោះវីដេអូមួយមានចំណងជើងថា “Thank you to our one million subscribers!” ដោយនៅក្នុងដៃរបស់លោកមានកាន់ប៊ូតុងមាសដែល YouTube បានផ្ញើឲ្យ។
វីដេអូខ្លីនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយមានអ្នកចុចទស្សនារហូតដល់ ២,៣ លានដង គិតត្រឹមពេលនេះ និងមានចំនួនចុច Like ជាង ១៣ ម៉ឺន ហើយមានការបញ្ចេញមតិជាច្រើនហូរហែផងដែរ។
ក្រោយពីបញ្ចេញវីដេអូនេះ គណនីរបស់លោក Bill Gates អាចប្រមូលបាន Subscriber ជាង ៣៨ ម៉ឺននាក់បន្ថែមទៀត។ រយៈពេល ៧ ឆ្នាំមកនេះ គណនី Bill Gates មានវីដេអូប្រមាណ ៧០០ វីដេអូបានបង្ហោះ៕
ប្រភព៖Sabay