ប្លែកៗ

យន្តហោះមួយគ្រឿងជាប់ នៅក្រោមស្ពាន បង្កការស្ទះចរាចរណ៍នៅទីក្រុង Durgapur របស់ឥណ្ឌា

ញូដេលី៖ កាលពីដើមឆ្នាំនេះវីដេអូនៃយន្ដហោះ មួយគ្រឿងបានជាប់នៅក្រោម ស្ពានមួយនៅប្រទេសចិន បានលេចចេញតាម អ៊ីនធឺណេត។ មានសេចក្តីរាយការណ៍មកថា អ្នកបើករថយន្តដឹកទំនិញ បានបន្ធូរខ្យល់កង់ឡានដើម្បី អាចដឹកយន្ដហោះឆ្លងកាត់ក្រោមស្ពាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា យ៉ាងណាក៏ដោយ នៅប្រទេសឥណ្ឌាវិញ មិនមែនជាឡានក្រុង ឬរថយន្តដឹកទំនិញ ដែលនាំអោយមានការកកស្ទះចរាចរណ៍ នៅក្នុងទីក្រុងឧស្សាហកម្ម Durgapur របស់រដ្ឋ West Benga ឥណ្ឌាកាលពីព្រឹក ថ្ងៃអង្គារនោះទេ ប៉ុន្តែវាជាយន្តហោះ នៅលើឡានដឹកទំនិញ ដែលបានជាប់នៅក្រោមស្ពានដែលបង្កើត អោយមានភាពវឹកវរសំរាប់អ្នកដំណើរ។

រថយន្ដដែលដឹកយន្ដហោះ ដែលត្រូវគេបោះបង់ចោលរបស់ឥណ្ឌា បានជាប់នៅក្រោមស្ពានហើយកិច្ចប្រឹងប្រែងនៅតែបន្ត ដើម្បីយកយន្តហោះនោះ ចេញពីក្រោមស្ពាន។

កាសែត The Times of India បានដកស្រង់ប្រភពព័ត៌មាន បាននិយាយថា យន្តហោះនេះត្រូវបានដាក់ឱ្យដំណើរ ការនៅឆ្នាំ ២០០៧ ហើយបានដកខ្លួនចេញពី សេវាកម្មហោះហើរ នៅឆ្នាំ ២០១៨ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top