ប្លែកៗ

សត្វស្វា ប្រភេទថ្មីមួយ រកឃើញ នៅតំបន់ខ្ពង់រាប Parecis ស្ថិតនៅភាគនិរតី នៃប្រទេស ប្រេស៊ីល

ប្រេស៊ីល ៖ប្រភេទសត្វស្វាទី១ ប្រភេទថ្មីត្រូវបានគេរកឃើញ នៅតំបន់ខ្ពង់ រាបប្រទេសប្រេស៊ីល បន្ទាប់ពីការកាប់បំផ្លាញ ព្រៃឈើជំរុញ ឲ្យពួកគេចាកចេញពី ជម្រកធម្មជាតិ របស់ពួកគេ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ប្រភេទសត្វស្វាទី១ គឺប្រភេទស្វាថ្មីត្រូវបាន គេកត់ត្រាជាលើកដំបូង នៅឆ្នាំ១៩១៤ ប៉ុន្តែត្រូវបានធ្វើឲ្យមានភាពខុសប្លែកពីគេ ដោយសារតែរោមខ្មៅ របស់ពួកវាធ្វើឲ្យ ពួកវាស្រដៀងនឹង ashy black titi ។ ការរកឃើញនេះ ដំបូងឡើយ ត្រូវបានបង្កើត ឡើងដោយនាង Mariluce Messias នៃសាកលវិទ្យាល័យ Federal នៃ Rondônia ដែលបានចាប់ផ្តើមសិក្សាស្វាស៊ីធីនៅ ក្នុងតំបន់ក្នុងឆ្នាំ ២០១១ ។

នាង Messias កំពុងសិក្សាពីរបៀបដែលការកាប់បំផ្លាញព្រៃឈើក្នុងតំបន់នឹងជះឥទ្ធិពលដល់ ប្រជាជនស្វាក្នុងតំបន់។ នាងចាប់ផ្តើមកត់ សម្គាល់ភាព ខុសគ្នាមិនធម្មតា មួយចំនួននៅក្នុងពណ៌ នៃរោមសត្វក្នុងចំណោម សត្វស្វា ជាពិសេសខ្លះមានស្នាមពណ៌ ត្នោតក្រហមនៅលើខ្នងរបស់ពួកគេ រួមជាមួយពុះពណ៌ស នៅលើទ្រូងរបស់ពួកគេ។

នាងបាន ប្រមូលសំណាកហ្សែន ពីសត្វស្វាមួយចំនួនហើយ ធ្វើតេស្តវាប្រឆាំងនឹងសំណាក ឌីអិនអេ របស់សត្វស្វា ក្នុងតំបន់ចំនួន ១០ ប្រភេទផ្សេងទៀតដែល រួមមានសត្វស្វា ashy black titi។ លទ្ធផលបានបញ្ជាក់ថា នាងពិតជាបានរកឃើញ ប្រភេទសត្វថ្មីមួយ ប្រភេទឈ្មោះ plecturocebus parecis ឬ Parecis titi ៕ដោយ៖លី ភីលីព

Most Popular

To Top