ប្លែកៗ

រូបភាពដ៏អស្ចារ្យនៃភ្នំ Anti-Atlas របស់ម៉ារ៉ុក បង្ហាញពីភាពប្លែកៗ នៅលើផ្ទៃសមុទ្រ នៃផ្ទាំងពន្លឺអ៊ីនហ្វ្រារ៉េដ

ម៉ារ៉ុក៖​ រូបភាពទិដ្ឋភាពភ្នំ Anti-Atlas របស់ប្រទេសម៉ារ៉ុក​ ដែលថតដោយ ពន្លឺអ៊ីនហ្វ្រារ៉េដ ត្រូវបានចេញផ្សាយ ដោយអង្គការណាសា ធ្វើឲ្យមនុស្ស នៅទូទាំងពិភពលោក មានការឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់រូបភាពដ៏កម្របែបនេះ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

រូបថតប្រើទម្រង់ពិសេស នៃពន្លឺមើលមិនឃើញ ដោយភ្នែកទទេ ដើម្បីគូសបញ្ជាក់យ៉ាងច្បាស់ នូវស្រទាប់ផ្សេងគ្នានៃថ្ម និងដីល្បាប់។ វាត្រូវបានគេថតចម្ងាយ ជាង៧០៨ គីឡូម៉ែត្រ ពីលើផ្ទៃផែនដី តាមរយៈផ្កាយរណប បង្ហាញពីរូបរាង នៅលើផ្ទៃសមុទ្រ។

ដំណើរការភូគព្ភសាស្ត្រ​ រាប់លានឆ្នាំ ត្រូវបានជាប់នៅក្នុងជួរភ្នំ Anti-Atlas ហើយអង្គការណាសា បានបញ្ចេញរូបភាពនេះថា ជា“ រូបភាពនៃថ្ងៃបច្ចុប្បន្ន” ។
អង្គការណាសា បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ភ្នំប្រឆាំងអាត្លាស នៃប្រទេសម៉ារ៉ុក បានបង្កើតឡើង ជាលទ្ធផលនៃការប៉ះទង្គិចគ្នា រវាងផ្ទាំងថ្មអាហ្វ្រិច និងអឺរ៉ាស៊ីន ប្រហែលជា ៨០ លានឆ្នាំមុន។

ការបុកគ្នានេះ បានបំផ្លាញសមុទ្រថេតសេត ។ Terra ទទួលបានឈ្មោះរបស់វា ពីពាក្យក្រិកសម្រាប់ ‘ផែនដី’ ហើយនៅពេលវា ត្រូវបានបាញ់បង្ហោះនៅឆ្នាំ ១៩៩៩ គឺជាផ្កាយរណបដំបូងបង្អស់ ដែលបង្កើតជាប្រព័ន្ធ អង្កេតផែនដី (EOS)៕ ដោយ៖លី ភីលីព

Most Popular

To Top