មានមនុស្សជាច្រើន បានមានការងឿងឆ្ងល់ ថាតើហេតុអ្វីប្រដាប់ភេទបុរសរបស់រូបសំណាក់បុព្វបុរសនិងវិរបុរសជាច្រើន របស់ប្រទេសដូចជាអេហ្ស៊ីបក្រិកជាដើមតែងតែមានទំហំតូចមិនសាកសមទៅនឹងរូបរាង ពិតប្រាកដដ៏អស្ចារ្យនិងប្រវតិ្តរឿងរ៉ាវដ៏មហិមារបស់ពួកគេទាំងនោះ។
អ្នកប្រវតិ្តវិទូសិល្បះមួយរូបដែលមានឈ្មោះថាEllen Oredssonបានធ្វើការ ចែករំលែកនូវការបកស្រាយទៅលើចម្ងល់មួយ នេះនៅលើវេបសាយផ្ទាល់ខ្លួនរបស់នាង How To Talk About Art Historyហើយចម្លើយទាំងនោះ គឺពិតជាគួរឲ្យចាប់អារម្មណ៍។
នាងបានធ្វើការសរសេរចម្លើយបក ស្រាយទៅនឹងសំណួរដែលត្រូវបានផ្ញើរដោយអ្នកអានម្នាក់ថាហេតុអ្វីបាន ជាប្រដាប់ភេទរបស់រូបសំណាក់តួវិរះបុរសនានាច្រើនតែមានទំហំតូចថាគឺទី១ជាធម្មតាក្រុមអ្នក ចម្លាក់តែងតែឆ្លាក់រូបសំណាក់បុរសនៅពេលដែលគេមានអារម្មណ៍ធម្មតា ដូចនេះប្រដាប់ភេទគឺរួមតូចបែបនេះហើយ។
ចម្លើយទី២គឺរឹតតែគួរចាប់អារម្មណ៍ដោយនាងបាននិយាយថា បច្ចុប្បន្ននិងកាលពីសម័យអតីតកាលគឺមានលក្ខណ សង្គមខុសគ្នាដោយសារតែពីសម័យបុរាណ មនុស្សស្រីនិយមបុរសដែលមានប្រដាប់ភេទតូច ជាជាងមនុស្សប្រុសដែលមានទំហំធំដែលវាមានលក្ខណដាច់គ្នាស្រឡះពីមនុស្សនៅ ក្នុងសម័យថ្មីនេះ៕ប្រែសម្រួល:ស៊ុនលី