យុវជនAndrew Shapiroអាយុ១៧ឆ្នាំជា សិស្សមកពីវិទ្យាល័យ Virginia សហរដ្ឋអាមេរិក ទើបតែនឹងបានបំបែកឯកទក្តកម្មចាស់ដល់ទៅ៣ក្នុងការលើកខ្លួន ឡើងបានទៅដល់៧៣០៦ដងក្នុងរយ:ត្រឹមតែ១៨ម៉ោងប៉ុណ្ណោះ។
ឯកទក្តកម្មទី១ដែលយុវជននេះ បានធ្វើនៅក្នុងរយះពេល៦ម៉ោងដែលលើកខ្លួនបានទៅដល់៣៥១៥ដងហើយនិង៥៧៤២ដងក្នុងរយ: ពេល១២ម៉ោងសម្រាប់ឯកទក្តកម្មទី២។សម្រាប់វិញ្ញាសាលើកខ្លួន ដដែលដែលធ្លាប់បានធ្វើដោយអត្តពលិកជនជាតិឆេកម្នាក់ កាលពីឆ្នាំ២០១៥គឺលើកខ្លួនបាន៦៨០០ដងក្នុងរយះពេល២០ម៉ោង បានធ្លាក់មកត្រឹមលេខ២បន្ទាប់ពីយុវជនម្នាក់នេះ បានប្រើពេលត្រឹមតែ១៨ម៉ោងក្នុងការលើកខ្លួនបានទៅដល់៧៣០៦ដង៕
សម្រួល:ស៊ុនលី

