ប្លែកៗ

ដាយណូស័រ តូចជាងគេបំផុត លើពិភពលោកពិតជា៖ អ្នកវិទ្យាសាស្ត្រសារភាពថា ពួកគេធ្វើទ្រង់ទ្រាយមិនត្រឹមត្រូវ នូវគំរូជីងចក់អាយុ ៩៩ លានឆ្នាំ

មីយ៉ាន់ម៉ា៖ក្រុមអ្នកស្រាវជ្រាវបានអះអាងថា លលាដ៍ក្បាលហ្វូស៊ីលដែលត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះគួរឲ្យភ្ញាក់ផ្អើលនៅក្នុងជ័រពណ៌លឿន របស់សត្វដាយណូស័រដែលមានទំហំប៉ុនពពួកសត្វបក្សីត្រូវពួកគេដាក់ឈ្មោះថា Oculudentavis khaungraae នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ទោះជាយ៉ាងណាក៏ដោយការបែងចែកប្រភេទនេះត្រូវបាន បំពេញដោយការសង្ស័យពីអ្នកជំនាញឆ្អឹងផ្សេងទៀត បន្ទាប់ពីគំរូរបស់ពួកគេត្រូវបានចុះផ្សាយ នៅក្នុងទិនានុប្បវត្តិធម្មជាតិដ៏ល្បីល្បាញកាលពីខែមីនា។ អ្នកនិពន្ធបានច្រានចោលការរិះគន់ដំបូងភស្តុតាងបានកើតឡើងពីហ្វូស៊ីលស្រដៀងគ្នាមួយផ្សេងទៀតត្រូវបានគេចាត់ថា ជាជីងចក់។

ដូចជាដាយណូស័រជីងចក់ក៏ជាសត្វល្មូនដែរ ប៉ុន្តែវាបង្កើត បានជាក្រុមផ្សេងគ្នា។ គំរូដើមទំហំ៣អ៊ីញ ត្រូវបានគេដាក់ឈ្មោះថា ‘HPG-15-3’ ត្រូវបានគេរកឃើញនៅចន្លោះពេលមានរ៉ែពណ៌លឿងនៅជ្រឡងភ្នំ Hukawng ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ អ្នកនិពន្ធអះអាងថា ការពិពណ៌នារបស់ពួកគេអំពីហ្វូស៊ីលសត្វ ដែលមានភ្នែកធំ និងធ្មេញរាប់សិបនៅតែត្រឹមត្រូវ បើទោះបីជាពួកគេដាក់វាខុសនៅលើដើម ឈើជីវិតក៏ដោយ៕ដោយ៖លី ភីលីព

Most Popular

To Top