អេស្ប៉ាញ៖ការសិក្សាបង្ហាញថា អាថ៌កំបាំងនៃមូលហេតុសម្រាប់ចច Eleonora ផ្លាស់ប្តូរផ្លូវវែងឆ្ងាយក្នុងលំនាំ ‘ហ្ស៊ីជីហ្សេស’ បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមាន ភាពស្មុគស្មាញជាយូរមកហើយក្នុងការស្វែង យល់ពីអាថ៌កំបាំងនៃការធ្វើចំណាកស្រុករបស់សត្វបក្សីយក្សនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ប៉ុន្តែឥឡូវនេះពួកគេ បានឈានមួយជំហានទៀតដើម្បីស្វែងរកចម្លើយ បន្ទាប់ពីរកឃើញសត្វបក្សីធ្វើវាមិនត្រឹមតែទទួលបានអត្ថប្រយោជន៍ខ្លាំង ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើផ្លូវវាងសម្រាប់ចំណីអាហារ និងដើម្បីបញ្ចៀសការរាំងស្ទះនៃព្រៃត្រូពិច។ នេះក៏ព្រោះតែកម្តៅ និងទឹកភ្លៀងអាចជះឥទ្ធិពលដល់ការហោះហើរនៅពេលសត្វឥន្ទ្រី ហើរហោះមកលើពួកគេ។
ក្រុមអ្នកស្រាវជ្រាវចង់ដឹងពីមូលហេតុសត្វស្លាបមិនធ្វើផ្លូវខ្លីបំផុតដើម្បីទៅដល់ផ្ទះរដូវរងាររបស់ពួកគេនៅម៉ាដាហ្គាស្ការពីកន្លែងបង្កាត់ពូជរបស់ពួកគេនៅកោះ Canary ក៏ដូចជាផ្ទុយមកវិញ ប្រសិនបើសត្វឥន្ទ្រីបានហោះហើរត្រង់ពួកគេនឹងត្រូវហោះចម្ងាយប្រហែល ៨០០០ គីឡូម៉ែត្រ។
ទោះយ៉ាងណាការសិក្សាដោយសកលវិទ្យាល័យ Amsterdam និងស្ថានីយ៍ជីវសាស្ត្រ Doñanaរបស់អេស្ប៉ាញបានរកឃើញថា បក្សីពិតជាធ្វើដំណើរជាង ៩០០០ គីឡូម៉ែត្រជាមធ្យមនៅរដូវស្លឹកឈើជ្រុះ និងជាង១១.០០០ គីឡូម៉ែត្រ នៅនិទាឃរដូវ។ ពួកគេក៏ចំណាយពេល៦ថ្ងៃទៀតនៅលើកន្លែងឈប់នៅនិទាឃរដូវ ជាងរដូវស្លឹកឈើជ្រុះ។
ការសិក្សារួមបញ្ចូលគ្នានូវទិន្នន័យ ពីអ្នកតាមដានប្រព័ន្ធ GPS ត្រូវបានបំពាក់ជាមួយនឹង ទម្រង់អាកាសធាតុពិភពលោក និងរូបភាពផ្កាយរណបដើម្បីស្វែងយល់ពី របៀបដែលខ្យល់តាមរដូវ និងទេសភាពចម្រុះរបស់ទ្វីបអាហ្រ្វិក មានឥទ្ធិពលទៅលើការផ្លាស់ទីលំនៅរបស់ឥន្ទ្រី Eleonora៕ដោយ៖លី ភីលីព