ប្លែកៗ

YouTuber ជួយចាប់អ្នកបោកប្រាស់ម្នាក់​ ភៀសខ្លួនពីកូរ៉េខាងត្បូង អស់រយៈពេលជាង១០ឆ្នាំ

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Kim Jae Ryang ជាវិចិត្រករម្នាក់ ដែលបានបោកប្រាស់មនុស្ស អស់ទឹកប្រាក់ចំនួន ១១ពាន់លានវ៉ុន (៨.៨ លានដុល្លារ) ត្រូវបានចាប់ខ្លួន បន្ទាប់ពីរត់អស់រយៈពេល ១២​ឆ្នាំ ។

កាលពីពេលថ្មីៗនេះបណ្តាញ YouTube ‘Detective Caracula’ បានរាយការណ៍ថា វិចិត្រករ Kim Jae Ryang ត្រូវបានកោះហៅ និងចាប់ខ្លួន។ លោកក៏ជានាយកប្រតិបត្តិ របស់ Sonic Motors ផងដែរ។ Sonic Motors មិនត្រឹមតែនាំចូល រថយន្តទំនើបថ្លៃៗប៉ុណ្ណោះទេ ថែមទាំងបានដំណើរការ ហាងជួសជុលផងដែរ។

អតិថិជនសំខាន់ៗរបស់លោក មានចាប់ពីអ្នកទទួលមរតក ពីកិច្ចសហប្រតិបត្តិការ ពីក្រុមហ៊ុន រហូតដល់តារាល្បី។ លោកបានកើតក្នុងគ្រួសារ អ្នកមានតាំងពីកុមារភាព ក៏រួមចំណែក ដល់ការទំនាក់ទំនង របស់លោក ហើយអាជីវកម្មរបស់លោក ក៏រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ រូបលោកផ្ទាល់ត្រូវបានគេបោកប្រាស់ ខណៈលោកព្យាយាម លក់រថយន្ត ទៅកាន់ទីផ្សារ ក្នុងទីក្រុងឌូបៃ ហើយបានបាត់បង់ ប្រហែល ៣០-៤០ ពាន់លានវ៉ុន (២៤ លានដុល្លារទៅ ៣២ លានដុល្លារ) ដោយសារលោកមិនអាចកែប្រែ ការខាតបង់បាន លោកក៏សម្រេចចិត្ត បោកប្រាស់មនុស្សទំាងនោះតែម្តង៕ ដោយ៖លី ភីលីព

Most Popular

To Top