ជួនកាលអតិថិជនឆាប់រំលង នូវកាលបរិច្ឆេទផុតកំណត់ នៃវេជ្ជបញ្ជា និងឱសថគ្មានវេជ្ជបញ្ជា។ ទម្លាប់ទាំងនេះ អាចបណ្តាលមកពីការកើនឡើងថ្លៃថ្នាំ។ ជាក់ស្តែងពាក្យថា “ផុតកំណត់” ត្រូវបានកំណត់ថាជាអ្វីមួយ ដែលបានមកដល់ទីបញ្ចប់ ដែលនៅក្នុងនោះរួមមាន អាហារផុតកំណត់ និងថ្នាំផុតកំណត់ជាដើម។
ឱសថទាំងអស់មានការបង្កើតតែមួយគត់ ដែលមានធាតុផ្សំសកម្ម និងអសកម្មដើម្បីព្យាបាលជំងឺជាក់លាក់។ នៅពេលដែលថ្នាំត្រូវបានផលិត អ្នកផលិតបានកំណត់រួចជាស្រេច ពីរយៈពេលដែលថ្នាំ នឹងបន្តមានប្រសិទ្ធភាព និងធ្លាក់ចុះប្រសិទ្ធិភាព។ ប្រសិនបើថ្នាំត្រូវបានប្រើ ក្នុងអាយុកាលរបស់វានោះ អ្នកប្រើប្រាស់នឹងទទួលបាន ប្រសិទ្ធភាពអតិបរិមា និងសុវត្ថិភាព ដែលត្រូវបានគេរំពឹងទុក។
ជាមួយគ្នានេះដែរ សុវត្ថិភាពនៃការប្រើប្រាស់ថ្នាំ ដែលផុតកំណត់ក៏គួរត្រូវបាន ពិចារណាផងដែរ។ ថ្នាំអាចផ្លាស់ប្តូរលក្ខណៈសម្បត្តិគីមី និងរូបមន្តរបស់វា ដូចដែលមាននៅពេលដែល ថ្នាំគ្រាប់រលាយ និងវត្ថុរាវដាច់ដោយឡែក ៗ ទៅជាស្រទាប់ ឬថែមទាំងផ្លាស់ប្តូរពណ៌ នៅក្នុងដបដែលមានជាតិ។
ដូចដែលអាចមើលឃើញបញ្ហាធំ ៗ ជាមួយថ្នាំ ដែលហួសកំណត់មានពីរប្រភេទៈ ថ្នាំក្លាយជាទន់ខ្សោយ ហើយអាចនឹងមិនមានសុវត្ថិភាព ហេតុដូច្នេះហើយ អ្នកគួរតែបោះបង់ចោលថ្នាំ ដែលអស់សុពលភាពទាំងអស់ ជៀសវាងការបង្ក ឲ្យមានគ្រោះថ្នាក់ផ្សេងៗ បន្ទាប់ពីបានប្រើប្រាស់រួច៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា