មនុស្សប្រុសជាច្រើនតែងតែ មិនសុខក្នុងខ្លួនសោះនៅពេលនិយាយ អំពីទំហំរបស់លិង្គ ប៉ុន្តែពួកគេមិនបានខ្វល់ច្រើនអំពីពងស្វាសឡើយ។ បុរសច្រើនតែពេញចិត្តស្តូក ចំពោះលិង្គដែលធំៗ ប៉ុន្តែការរីកធំរបស់ពងស្វាសបែរ ជាធ្វើឲ្យពួកគេភ័យខ្លាចទៅវិញ។ រឿងនេះអាចដោយសារតែកាលណាដែលពងស្វាសធំពេក ជាសញ្ញាបញ្ជាក់ថាមានអ្វីមួយកើតឡើងក្នុងរាងកាយហើយ។ ខាងក្រោមនេះគឺជាហេតុផល ៣យ៉ាងដែលនាំឲ្យពងស្វាសម្ខាងធំជាងម្ខាងទៀត។
ដុំសាច់មហារីក
ពងស្វាសអាចនឹងរីកទំហំរបស់វាដោយសារតែវត្តមានរបស់ដុំសាច់មហារីកក្នុងពងស្វាសនោះ។ ករណីបែបនេះវាអាចនឹងមានជាមួយគ្នានូវការឈឺចាប់ និងមានអារម្មណ៍ធ្ងន់ៗក្នុងពងស្វាស។ ដុំសាច់ទាំងនេះប្រហែលជាដុំសាច់ស្លូត ឬកាច។
អ័រម៉ូនតេស្តូស្តេរ៉ូនច្រើនពេក
កាលណាអ័រម៉ូនតេស្តូស្តេរ៉ូន ក្នុងរាងកាយមានច្រើនពេក វាអាចបណ្តាលឲ្យពងស្វាសរីកធំបាន។ តេស្តូស្តេរ៉ូនគឺជាអ័រម៉ូនភេទរបស់បុរស ដែលត្រូវបានផលិតឡើង ក្នុងពងស្វាស។ នៅពេលពេញវ័យ ដែលជាពេលអ័រម៉ូនមួយនេះផលិតកាន់តែខ្លាំងដែរ ដូច្នេះបុរសក្មេងៗអាចនឹងយល់ថាពងស្វាសរបស់ខ្លួនលូតលាស់ខ្លាំង។
ការប្រើប្រាស់ថ្នាំ Anabolic Steroids
ថ្នាំប្រភេទ Steroids អាចធ្វើឲ្យពងស្វាសស្វិតបាន ប៉ុន្តែតើអ្នកមានដឹងទេថាការប្រើថ្នាំប្រភេទ Anabolic Steroids ក៏អាចធ្វើឲ្យវារីកធំបានដែរ។ អ្នកហាត់កីឡាអត្តពលកម្ម និងហាត់កាយសម្ពន្ធត្រូវការប្រើ Steroids ដើម្បីជំរុញដល់ការហាត់ របស់ពួកគេ ដូច្នេះវាអាចនឹងធ្វើឲ្យពងស្វាសរីកធំដែរ៕ប្រភព៖health.com.kh