សុខភាព និង ផ្លូវភេទ

ការយល់ដឹង បន្ថែមអំពី អាស៊ីតខ្លាញ់ អូមេហ្គាបី

អាស៊ីតខ្លាញ់អូមេហ្គាបី គឺជាសមាសធាតុដ៏សំខាន់ ដែលរាងកាយមិនអាច ផលិតបានដោយខ្លួនឯងទេ។ ត្រី រុក្ខជាតិ និងថ្នាំបំប៉នគឺជាប្រភព ដ៏ល្អបំផុត នៃអាស៊ីតខ្លាញ់អូមេហ្គាបីនេះ។ 

សម្រាប់អ្នកដែលមិនមាន ប្រវត្តិកើតជំងឺបេះដូងទេ ការញ៉ាំត្រីពីរពេល ក្នុងមួយ សប្តាហ៍គឺជារឿងដែលគួរតែធ្វើ។

ការស្រាវជ្រាវ បានបញ្ជាក់ថា អាស៊ីតខ្លាញ់អូមេហ្គាបីអាច ជួយពង្រឹងដល់សុខភាពបេះដូង សរសៃឈាម មនុស្សយើងបាន។ ប៉ុន្តែការញ៉ាំច្រើនពេកពិត ជាមានផលរំខានវិញ។

ការញ៉ាំអាស៊ីតខ្លាញ់ អូមេហ្គាបីចាប់ពី ៣ក្រាមឡើងទៅក្នុងមួយ ថ្ងៃអាចផ្តល់ជាផល អវិជ្ជមានដល់សុខភាពបាន៕ប្រភព៖health.com.kh

Most Popular

To Top