សុខភាព និង ផ្លូវភេទ

តើអ្វីទៅជំងឺ ទុក្ខកង្វល់ ឬ Depression ?

ទុក្ខកង្វល់ជាជំងឺផ្លូវចិត្តម្យ៉ាង។ អ្នកដែលធ្លាប់ចូលក្នុងសភាពបែបនេះ តែងមានអារម្មណ៍ថាខ្លួន គ្មានសេចក្តីសុខ ក្រៀមក្រំ ធុញទ្រាន់ មួហ្មង គ្មានកម្លាំង ចិត្តស្ទុះស្ទា ផ្តាច់ពីសង្គម ចូលចិត្តនៅស្ងប់ស្ងាត់តែម្នាក់ឯង មានអារម្មណ៍អស់សង្ឃឹម បាក់ទឹកចិត្ត សម្លឹងមើលជីវិតខ្លួនហាក់គ្មានតម្លៃ គិតថាខ្លួនជាបន្ទុក ដល់អ្នកដទៃ ប្រសិនបើមានអាការៈធ្ងន់ធ្ងរជាងនេះ អាចនឹងមិនចង់រស់ ហើយគិតចង់ធ្វើអត្តឃាតជាដើម ។

មនុស្សចាស់ គឺជាវ័យចុងក្រោយ នៃជីវិតដែលមានការប្រែប្រួលជាខ្លាំង ទាំងផ្នែករាងកាយ ចិត្តគំនិត សង្គម និងបរិយាកាស ។ ដូច្នេះទុកកង្វល់ផ្សេងៗដែលកើតមានអាចប៉ះពាល់ ដល់គុណភាពជីវិត របស់ពួកគាត់ ព្រមទាំងសាច់ញាតិ ដែលនៅមើលថែផងដែរ។ មនុស្សចាស់ ដែលកំពុងមានជំងឺដង្កាត់ គឺសុខភាពរាងកាយទន់ខ្សោយណាស់ ប្រសិនបើបណ្តោយឲ្យសេចក្តីទុក្ខ នៃក្តអារម្មណ៍ជ្រៀតចូលទៀតនោះ វានឹងរឹតតែធ្វើឲ្យជំងឺរបស់គាត់ ធ្ងន់ធ្ងរឡើង ឬអាចទៅជាធ្វើបានខ្លួនឯង។

យោងតាមព័ត៌មាន ដែលលើកឡើង អំពីអត្រាសម្លាប់ខ្លួន របស់មនុស្សចាស់ ឃើញថា មាន៩០ ភាគរយ បណ្តាលមកពីទុក្ខកង្វល់ ទាំងនេះឯង៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Most Popular

To Top