ញូដេលី៖ មិនមានសាច់នោះទេ គ្រាន់តែទឹកនោមគោ និងលាមកគោប៉ុណ្ណោះ គឺអាចព្យាបាលជំងឺរលាកសួត បណ្តាលមកពីវីរុស កូរ៉ូណាវីរុស បានហើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុសឆ្លង កូរ៉ូណាវីរុសនៅទីក្រុងវូហាន ប្រទេសចិន ដែលបានសម្លាប់មនុស្សច្រើនជាង ៣០០ នាក់ និងមានអ្នកឆ្លងជាង ១ម៉ឺននាក់មក សហព័ន្ធ AYUSH របស់ឥណ្ឌា រួមមាន ក្រសួង Ayurveda, Yoga and Naturopathy, Unani, Siddha, Sowa Rigpa និង Homoeopathy និង“ អ្នកវិទ្យាសាស្ត្រខាងវិញ្ញាណ” បានណែនាំ វិធានការ ដើម្បីទប់ស្កាត់ការផ្ទុះឡើង ស្រដៀងគ្នានេះនៅក្នុងប្រទេសឥណ្ឌា។
អ្នកដើរតាមមេដឹកនាំសាសនាហិណ្ឌូ ដែលគួរអោយស្អប់ខ្ពើមម្នាក់ឈ្មោះ Rampal បានអះអាងនៅថ្ងៃអាទិត្យ ដោយដកស្រង់ការនិយាយរបស់គាត់ថា ការបរិភោគសាច់ គឺប្រឆាំងនឹងគោលការណ៍របស់ព្រះអាទិទេព អ្នកបង្កើតលោក ដែលចង់អោយមនុស្សបរិភោគតែផ្លែឈើ និងបន្លែ ហេតុដូច្នេះហើយ“ គ្មានសាច់ គឺគ្មានមេរោគ” ។
គេនៅមិនទាន់ដឹងថា គ្រូខាងសាសនាលោក Rampal ដែលធ្វើតាមនិកាយមួយដែលមានឈ្មោះថា Kabir Panth ដែលផ្អែកលើការបង្រៀនរបស់កវី – ស្មីត Kabir នៅយុគសម័យកណ្តាល និងបច្ចុប្បន្ន កំពុងជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មពីរដាច់ដោយឡែកពីគ្នា អាចផ្តល់នូវវីដេអូខ្លីស្តីអំពីវីរុសកូរ៉ូណាពីគុក បានយ៉ាងណានោះទេ។
ទោះយ៉ាងណា គាត់មិនមែនជាមនុស្សដំបូង ដែលផ្តល់ដំបូន្មានអំពីវិធីដើម្បីទប់ទល់ នឹងការផ្ទុះឡើងនៃវីរុសដែលអាចកើតមាននោះទេ ។ មេដឹកនាំសាសនាខាងសាសនាហិណ្ឌូ Swami Chakrapani ក៏ធ្លាប់បានអះអាងថា ទឹកនោមគោ និងលាមកគោ អាចត្រូវបានប្រើដើម្បីព្យាបាលជំងឺកូរ៉ូណា៕ ប្រែសម្រួលៈ ណៃ តុលា