សុខភាព និង ផ្លូវភេទ

ទីបំផុត! ហ្វីលីពីន មានអ្នកស្លាប់ដំបូងបង្អស់ ដោយសារវីរុស កូរ៉ូណា

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ហ្វីលីពីន ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ដំបូង ក្រៅពីប្រទេសចិន ដោយសារវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សលើសពី៣០០នាក់ និងឆ្លងរាលដាលដល់ប្រទេសផ្សេងៗទៀត ។

អ្នកស្លាប់នោះជា បុរសជនជាតិចិនម្នាក់ ដែលមកពីទីក្រុងវ៉ូហាន ដែលជាកន្លែងវីរុសត្រូវ បានរកឃើញជាលើកដំបូង។

លោក Rabindra Abeyasinghe តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅហ្វីលីពីន បានប្រាប់ដល់អ្នកសារព័ត៌មានថា “នេះជាលើកទី១ហើយ ដែលត្រូវបានគេរាយការណ៍អំពីការស្លាប់ ក្រៅពីប្រទេសចិន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top