សុខភាព និង ផ្លូវភេទ

ក្រុមអ្នកវិទ្យាសាស្ត្រ៖ វីរុស កូរ៉ូណា ឆ្លងពីមនុស្សតាម រយៈលាមកមនុស្ស

វ៉ូហាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គភាព ស្រាវជា្រវជាន់ខ្ពស់របស់ប្រទេសចិន ផ្នែកវិទ្យាសាស្ត្រធម្មជាតិ បានរកឃើញហេតុផលមួយ ផ្សេងទៀតសម្រាប់ ការឆ្លងវីរុសកូរ៉ូណា ដែលជាដើមចមដំបូង នៅក្រុងវ៉ូហាន ។

វីរុស ដែលបានប្រកាសថា បណ្តាលឲ្យបាត់បង់ ជីវិតមនុស្សជាង៣៦០នាក់នៅក្នុង ប្រទេសចិន អាចឆ្លងតារមយៈប្រព័ន្ធអាហារ រំលាយអាហារ និងនៅក្នុងលាមក របស់មនុស្ស នេះបើតាមការអះអាងពីក្រុម អ្នកវិទ្យាសាស្ត្រ ដែលដកស្រង់ ចេញពីរបាយការណ៍ មួយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ។

នេះមានន័យថា វីរុស អាចរស់នៅ ក្នុងប្រដាប់រំលាយអាហារ តាមរយៈលាមកនិងផ្លូវអាហារ ដែលមេរោគ អាចឆ្លងតាមរយៈលាមក និងចូលទៅក្នុងមាត់ នៃមនុស្សម្នាក់ទៀត ។

វាអាច កើតឡើងនៅពេល អនុវត្តគ្មានអនាម័យ ខ្វះអនាម័យ ដីកខ្វក់ និងទឹកដែលមានលាមក ដែលជាបញ្ហា ឬមេរោគជាប់តាម ចំណីអាហារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top