សុខភាព និង ផ្លូវភេទ

ស្រ្តីសឹង្ហបុរី ដែលកើតជំងឺកូវីដ១៩ បានផ្តល់កំណើតឱ្យកូន ដោយគ្មានជំងឺ តែមានអង្គបដិប្រាណ ប្រឆាំងវីរុស

បរទេស៖ ស្ត្រីជនជាតិសឹង្ហបូរីម្នាក់ដែលមានផ្ទៃពោះ ពេលដែលឆ្លងវីរុសកូវីដកាលពីខែមីនា ត្រូវបានគេរាយការណ៍ថា បានផ្តល់កំណើតដល់ទារក ដែលមានអង្គបដិប្រាណប្រឆាំងនឹងជំងឺនេះ ដោយនេះ វាបានផ្តល់នូវតម្រុយថ្មីមួយថាតើការឆ្លង អាចផ្ទេរពីម្តាយទៅកូនបានដែរឬទេ។

យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយផ្អែកតាមការផ្សាយរបស់កាសែត Straits Times កាលពីថ្ងៃអាទិត្យថា ទារកដែលបានកើតក្នុងខែនេះមិនមានជំងឺកូវីដ១៩ ទេ ប៉ុន្តែមានអង្គបដិប្រាណប្រឆាំងនឹងវីរុស។

លោកស្រី Celine Ng-Chan បានប្រាប់កាសែតថា“ គ្រូពេទ្យរបស់ខ្ញុំសង្ស័យថា ខ្ញុំបានផ្ទេរអង្គបដិប្រាណការពារជំងឺកូវីដ១៩ របស់ខ្ញុំទៅគាត់អំឡុងពេលមានផ្ទៃពោះ” ។

សូមបញ្ជាក់ថា លោកស្រី Celine Ng-Chanបានធ្លាក់ខ្លួនឈឺដោយមានរោគសញ្ញាស្រាល ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីចូលសម្រាកព្យាបាលរយៈពេល២ សប្តាហ៍កន្លះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top