ជំងឺប្រមេះទឹកបាយ គឺជាជំងឺឆ្លងមួយប្រភេទ ដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឆ្លង តាមរយៈការរួមភេទ និងអាចកើតទាំងមនុស្សប្រុស ទាំងមនុស្សស្រី ។ ជំងឺប្រមេះទឹកបាយច្រើនមានការប៉ះពាល់ទៅលើបង្ហួរនោម ថ្នក់ពោះអាចម៌ ឬបំពង់ក ។ ចំពោះមនុស្សស្រីវិញ ជំងឺប្រមេះទឹកបាយក៏ប៉ះពាល ទៅលើមាត់ស្បូនផងដែរ ។
មនុស្សភាគច្រើនឆ្លង ជំងឺប្រមេះទឹកបាយនេះ តាមរយៈការរួមភេទ ។ ប៉ុន្តែចំពោះទារកក៏អាចឆ្លងជំងឺនេះ បានតាមរយៈការសំរាលកូន ប្រសិនបើម្តាយនោះមានផ្ទុកជំងឺនេះ ។ ទារកអាចនឹងមានការប៉ះលើភ្នែកច្រើនជាងគេ ។
ជំហ៊ានសំរាប់កាត់បន្ថយការ ប្រឈមនឹងជំងឺប្រមេះទឹកបាយមាន ៖
– ប្រើស្រោមអនាម័យ ប្រសិនបើអ្នកជ្រើសរើស យកការរួមភេទ ៖ ការតមរួមភេទ គឺជាមធ្យោយបាយដ៏ល្អបំផុត ក្នុងការបង្ការជំងឺប្រមេះទឹកបាយ ។ ប៉ុន្តែប្រសិនបើអ្នកជ្រើស រើសយកការរួមភេទ ចូរប្រើស្រោមអនាម័យ អោយបានគ្រប់ពេលរួមទាំងរួមភេទ តាមរន្ធគូថ តាមមាត់ ឬតាមទ្វារមាស ។
– ចូរអោយដៃគូររបស់អ្នក ធ្វើតេស្តដើម្បីរកមើលជំងឺឆ្លង តាមការរួមភេទ ៖ ចូររកអោយឃើញ និងតម្រូវអោយដៃគូរ របស់អ្នកធ្វើតេស្តរ រកមើលជំងឺឆ្លងតាមការរួមភេទ ដូចជាជំងឺប្រមេះទឹកបាយជាដើម ។
– មិនត្រូវរួមភេទជាមួយអ្នក ដែលមានរោគសញ្ញាទេ ៖ ប្រសិនបើដៃគូររបស់អ្នកមានសញ្ញា នៃជំងឺឆ្លងតាមការរួមភេទ ដូចជាក្រហាយពេលនោម ឬមានកន្ទួល ឬរមាស់ប្រដាប់ភេទ អ្នកមិនគួរណារួមភេទជាមួយនោះទេ ។
– ត្រូវធ្វើការពិនិត្យរកជំងឺប្រមេះទឹកបាយ អោយបានទៀងទាត់ ប្រសិនបើអ្នកមានការប្រឈមមុខខ្ពស់ ៖ ចូរនិយាយជាមួយគ្រូពេទ្យអំពីការពិនិត្យជាទៀងទាត់ ប្រសិនបើអ្នកមានការប្រឈមខ្លាំងជាមួយជំងឺប្រមេះទឹកបាយ ។ អ្នកប្រហែលជាប្រឈមកាន់តែខ្លាំប្រសិនបើអ្នកមានជំងឺប្រមេះទឹកបាយ ឬជំងឺឆ្លងតាមការរួមភេទផ្សេងៗ ទៀតកាលពីមុន មានដៃគូរថ្មី មានដៃគូររួមភេទច្រើន ៕
ដោយ ៖ health