ក្នុងប្រអប់ ត្រចៀកយើងមានប្រដាប់លំនឹងវែស្ទឹបុយឡែរ ដែលជាអ្នកត្រួតពិនិត្យលំនឹងរាងកាយ។ ការប្រែប្រួល ដូចជាការផ្លាស់ប្តូររយៈកម្ពស់របស់រាងកាយធ្វើឲ្យមានរំញោច ទៅលើប្រដាប់លំនឹងមួយនេះ។ បញ្ហានេះ តែងកើតមានខុសៗគ្នា ទៅតាមបុគ្គលម្នាក់ៗ ។
ហេតុដូច្នេះបានជាគេបង្ហាត់ឲ្យក្មេងមានទម្លាប់ រៀនប្រឈមនឹងបញ្ហានេះ ដោយការឲ្យលេងជិះទោងយោល ទោងវិល ទោងបះបើក និងលេងកីឡាផ្សេងៗ ជាដើម។ ដោយសារតែល្បឿនរថយន្តធ្វើឲ្យមានបំលាស់ទីវត្ថុផ្សេងៗច្រាស់ទិស របស់អ្នកដំណើរយ៉ាងលឿន ការសម្លឹង ក្បែរៗនាំឲ្យវិលគ្រាប់ភ្នែកជាហេតុនាំឲ្យភ្ញោចទៅលើប្រដាប់វែ ស្ទឹបុយឡែរនេះដែរ។ ទន្ទឹមនឹងនេះ ការភ័យព្រួយបារម្ភ ដេកមិនគ្រប់គ្រាន់ និងក្លិនផ្សេងៗ (ផ្សែងបារី ទឹកអប់ ក្លិនក្រអូបក្នុងឡាន…) គឺសុទ្ធតែអាចជំរុញឲ្យការពុលឡាននោះកាន់តែកើតមាន ខ្លាំងថែមទៀត។
អាការៈរបស់អ្នកពុលឡានមានដូចជា៖ ឈឺក្បាល,វិលមុខ ,ស្រៀវទឹកមាត់, ក្អួត, ល្ហិតល្ហៃ ,បែកញើស ,ត្រជាក់ចុងដៃ ចុងជើងជាដើម។ប្រសិនបើ ការពុលឡាននេះអូសបន្លាយយូរ នោះវានឹងអាចធ្វើអោយជនរងគ្រោះបាត់បង់ជាតិទឹក រួចធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ រហូតដល់អាចគាំងបេះដូង និងគ្រោះថ្នាក់ដល់ជីវិតបានផងដែរ។
ឲ្យអ្នកជំងឺសម្រាកឲ្យធូរស្បើយបន្តិច ផ្តល់ដំបូន្មាននិងលើកទឹកចិត្តនាំនិយាយបំភ្លេចឲ្យសម្លឹងឆ្ងាយៗ ឬមើលតែជុំវិញខ្លួនជិតៗកុំមើលការបន្លាស់ទីនៅ ក្រៅរថយន្ត ត្រូវសម្លឹងមនុស្សតែក្នុងរថយន្ត ឬមើលតែចំណុចអ្វីមួយតែមិនត្រូវអានសៀវភៅក្នុងឡានដែរ។ លើសពីនេះទៅទៀត មុនធ្វើដំណើរអាចលេបថ្នាំទប់ក្អួត ថ្នាំសម្រួលអារម្មណ៍ ឬ ថ្នាំអង់ទីណូប៉ាទិចជាមុនបានដែរ៕ ប្រភព៖health