បញ្ហារាគមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រី របស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកព្យាបាលឡើយ! គួរធ្វើបែបណាទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈមួយចំនួន ដែលមានប្រសិទ្ធភាព ដោះស្រាយបញ្ហារាគឆាប់រហ័ស ៖
១. តែខ្ញី
មិនត្រឹមតែជួយដោះស្រាយបញ្ហាពិបាក រំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះក៏ល្អ សម្រាប់បំបាត់អាការៈរាគ បានយ៉ាងប្រសើរផងដែរ។ ការទទួលទានតែខ្ញី ១ ពែងអាចបន្ថយអាការៈឈឺចុករមួលក្នុងពោះ ដែលជាធម្មតាកើតអម មកជាមួយការរាគ។
២. អាហារប្រូបាយអូទិក
ដូចជាយ៉ាអួរ ដើម្បីជៀសវាងបញ្ហាជាតិហ្គាស កកើតឡើងប្រមូលផ្ដុំក្នុងពោះនោះ វាពិតជាសំខាន់ណាស់ ក្នុងការទទួលទាននូវអាហារ ដែលមានប្រសិទ្ធិភាពជួយសម្រួល ដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ ចូរបន្ថែមអាហារ ដែលមានផ្ទុកជាតិប្រូបាយអូទិកដូចជា យ៉ាអួរ ជាដើមចូល ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក វិធីនេះនឹងជួយសម្រួល ដល់ដំណើរការមុខងារ នៃក្រពះនៅពេលអ្នក ទទួលទានអាហារផ្សេងៗ ក៏ដូចជារក្សានូវតុល្យភាព នៃបាក់តេរីល្អៗក្នុងពោះវៀន។
៣. ទឹក
ការទទួលទានទឹក គឺចាំបាច់ណាស់ពិសេស នៅពេលអ្នកកំពុងជួបប្រទះបញ្ហារាគ ដើម្បីបំពេញជាតិទឹក ដែលបាត់បង់ឡើងវិញ។
៤. ស៊ុប
ជាជម្រើសនៃអាហារដ៏ប្រសើរបំផុត នៅពេលអ្នកមានបញ្ហារាគ។ នេះក៏ព្រោះតែរាងកាយ ងាយនឹងស្រូបយកសារធាតុចិញ្ចឹមពីក្នុងអាហាររាវ។
៥. អាហារមានផ្ទុកជាតិប៉ូតាស្យូម
ជាតិប៉ូតាស្យូមជួយ ក្នុងការដោះស្រាយបញ្ហាហើមពោះ ប្រកបដោយប្រសិទ្ធិភាព។ នេះក៏ព្រោះតែមូលហេតុមួយ ក្នុងចំណោមមូលហេតុផ្សេងទៀត ដែលធ្វើឱ្យយហើមពោះនោះ គឺដោយសារអ្នកបានទទួលទានអាហារ មានផ្ទុកជាតិសូដ្យូមខ្ពស់ច្រើនពេក។ ការទទួលទានអាហារ ដែលមានផ្ទុកសម្បូរ ទៅដោយជាតិប៉ូតាស្យូម អាចជួយកម្ចាត់ជាតិសូដ្យូមនិងជាតិទឹក ឬសារធាតុរាវដែលលើសចេញពីក្នុងប្រព័ន្ធ។
សម្គាល់ ៖ ប្រសិនបើជំងឺរាគមិនជាសះស្បើយ ដោយឯកឯងក្នុងរយៈពេលលើសពី ២ ទៅ ៣ ថ្ងៃ ហើយថែមទាំងមានអមមកជាមួយ នូវអាការៈមួយចំនួនផ្សេងទៀត ដូចជាឈឺរមួលក្នុងពោះ លាមកមានឈាម បេះដូងលោតញាប់ អស់កម្លាំង និងភាំងៗ ចូរប្រញាប់ទៅមន្ទីរពេទ្យភ្លាម៕ ប្រភព៖ health
