អ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីដែលស្រកទម្ងន់ ក្រោយពីវះកាត់សម្រកទម្ងន់ បានមានភាពរីករាយ ច្រើននៃជីវិតសិច។
ពីរឆ្នាំក្រោយពីធ្វើការវះកាត់, ស្ត្រីបានប្រាប់ថាមានភាពប្រសើរឡើងនៃការរួមភេទ, នៃភាពរំអិល, នៃចំនង់នៃការរួមភេទ និងភាពរីករាយនៃការរួមភេទ។
តេស្តឈាមក៏បានបង្ហាញថា ស្ត្រីមានការកើនឡើងកម្រិត នៃអរម៉ូនភេទ ដែលនាំអោយអ្នកស្រាវជ្រាវបានបង្កើតទ្រឹស្តីមួយបាន ការសម្រកទម្ងន់ច្រើនអាចធ្វើអោយ មានភាពប្រសើរឡើងដល់ភាពដែលអាចមានកូនបានចំពោះស្ត្រី។
ដេវីដ សាវឺរ (David Sarwer) ជាសាស្ត្រាចារ្យ ខាងផ្នែកជំងឺផ្លូវចិត្ត និងផ្នែកវះកាត់នៅសាកលវិទ្យាល័យ Pennsylvania បាននិយាយថា ភាពប្រសើរឡើងដល់ជីវិតរួមភេទរបស់ស្ត្រីអាចកើតមានឡើង ដោយសារតែការសម្រកទម្ងន់ បានធ្វើអោយមានភាពប្រសើរឡើងដល់របៀបដែលពួកគេមានលើរាងកាយ និងអារម្មណ៍។
សាវឺរបាននិយាយថា អារម្មណ៍នៃការរួមភេទពិតប្រាក គឺជាផ្នែកមួយដែលអាកប្បកិរិយារបស់យើងបានផ្សារភ្ជាប់នូវអ្វីដែលកើតឡើង ជាមួយនឹងរាងកាយរបស់យើង ហើយនឹងអ្វីដែលយើងកំពុងតែរំពឹងពីបញ្ហាចិត្តសាស្ត្រ។
ការស្រាវជ្រាវបានសម្គាល់ឃើញថា ប្រហែលស្ត្រីពាក់កណ្តាល ដែលបានស្វែងរកពីការវះកាត់សម្រកទម្ងន់ កំពុងតែមានរោគសញ្ញា នៃភាពមិនប្រក្រតីនៃសិច។
ការស្រាវជ្រាវបានមើលទៅលើស្ត្រី១០៦ ដែលមានសន្ទស្សន៍ នៃទម្ងន់ខ្លួនមធ្យមគឺ៤៤,៥។
ក្នុងចំនោមអ្នកជំងឺទាំងនោះ, ៨៥នាក់ ដែលបានធ្វើការវះកាត់សម្រកទម្ងន់ បែបវិធីសាស្ត្រម្យ៉ាង និង២១នាក់ផ្សេងទៀត បានធ្វើការវះកាត់សម្រកទម្ងន់ តាមវិធីសាស្ត្រម្យ៉ាងទៀត។
ក្រោយការវះកាត់, ស្ត្រីបានសម្រកទម្ងន់របស់ពួកគេ ជាមធ្យម ៣២,៧%នៅឆ្នាំដំបូង និង៣៣,៥%ដោយចុងឆ្នាំទីពីរ។
នៅចុងឆ្នាំទីមួយ, ស្ត្រីក៏បានចាប់ផ្តើមធ្វើសេចក្តីរាយការណ៍ ពីភាពប្រសើរឡើងនូវភាពរីករាយ និងមុខងារនៃផ្លូវភេទ។ ពួកគេក៏មានភាពប្រសើរឡើង ដល់ការជឿជាក់លើខ្លួនឯង, មានអារម្មណ៍មិនសូវជាធ្លាក់ទឹកចិត្ត និងរីករាយជាមួយ នឹងរូបរាងខាងក្រៅរបស់ពួកគេ។
អ្នកស្រាវជ្រាវបានសម្គាល់ថា ភាពប្រសើរឡើងកើតមានឡើងលឿន ទោះបីជាស្ត្រីមិនទាន់ទទួលបាននូវការសម្រកទម្ងន់ ដល់អតិបរិមានក៏ដោយ។
សាវឺរ បាននិយាយថា ខ្ញុំគិតថា វាជាការខុសគ្នាបន្តិចបន្តួច ដែលសំខាន់ដែលបង្ហាញពីប្រតិកម្មចំពោះអារម្មណ៍ នៃការរួមភេទរវាងរាងកាយ និងចិត្តសាស្ត្រ។
ស្ត្រីដែលបានធ្វើសេចក្តីរាយការណ៍ថា មានបញ្ហានៃជីវិតផ្លូវភេទខ្លាំងបំផុតនោះ មុននឹងធ្វើការវះកាត់ បានឃើញពីភាពប្រសើរឡើង នៃបញ្ហានេះមួយឆ្នាំក្រោយការវះកាត់។
វេជ្ជបណ្ឌិត ជេម ផូន (Jaime Ponce) បាននិយាយថា វាជាការស្រាវជ្រាវមួយថ្មីទៀតដែលបង្ហាញថា ការវះកាត់សម្រកទម្ងន់ជួយអ្នកជំងឺជាច្រើន។
ផូន បាននិយាយថា ដោយការវះកាត់សម្រកទម្ងន់, វានាំអោយអ្នករក្សានូវអរម៉ូនភេទដ៏ល្អដែលគ្រប់គ្រងដល់វដ្តរដូវរបស់អ្នក។ វាក៏អាចពួកគេមានភាពប្រសើរឡើង ដល់ជីវិតផ្លូវភេទផងដែរ៕ ប្រភព៖ health