មីកញ្ចប់ ឬ មីស្រុសត្រូវបានក្លាយជាអាហារ ដែលពេញនិយម សម្រាប់មនុស្សរាល់គ្នាយកមកទទួលទានជារៀងរាល់ថ្ងៃ ។ ដោយសារតែរសជាតិឈ្ងុយឆ្ងាញ់ និង ភាពងាយស្រួលក្នុងការចំអិន វាត្រូវបានគេយក មកជំនួសអាហារ ដែលផ្តល់ផលល្អ ចំពោះសុខភាពមនុស្ស។ ក្រៅពីនេះទៀត វាថែមទាំងអាចផ្តល់គ្រោះថ្នាក់ ដល់សុខភាពអ្នកថែមទៀតផង ប្រសិនបើអ្នកឧស្សាហ៍ទទួលទានវា ញឹកញាប់ពេកនោះ ។
ខាងក្រោមនេះ គឺជាមូលហេតុ១០យ៉ាង ដែលអ្នកគួរចៀសវាង ធ្វើការទទួលទានមីកញ្ចប់ ប្រសិនបើអាច ៖
១.ទប់ស្កាត់ដល់ការបឺតស្រូបរបស់ពពួកសារធាតុចិញ្ចឹម
សសៃមី អាចរារាំងទៅដល់ ការបឺតស្រូបយក សារធាតុចិញ្ចឹមនៅក្នុងរាងកាយ សម្រាប់កុមារ ដែលមានអាយុក្រោម៥ឆ្នាំ។
២. អាចបង្កអោយមានជំងឺមហារីក
គ្រឿងផ្សំនៅក្នុងមីកញ្ចប់ មានសមាសធាតុម្យ៉ាង ដែលត្រូវបានគេហៅថា styrofoam និង ត្រូវបានគេស្គាល់ថាវា ជាភ្នាក់ងារដែលបង្កអោយមានជា ជំងឺមហារីកបាន ។
៣. មានការប្រឈមនឹងការរលូតកូន
ស្ត្រីមានផ្ទៃពោះ ដែលឧស្សាហ៍ធ្វើការញាំមីកញ្ចប់ ក្នុងអំឡុងពេលមានផ្ទៃពោះ គឺអាចមានការប្រឈមនឹង ការរលូត នេះដោយសារតែវាមាន ឥទ្ធិពលជាអវិជ្ជមាន ទៅដល់ការលូតលាស់របស់គភ៌ ។
៤. ជាប្រភេទអាហារដែលមិនល្អចំពោះសុខភាព
មីកញ្ចប់ គឺជាអាហារ ដែលសម្បូរទៅដោយសារធាតុ កាបូអ៊ីដ្រាតយ៉ាងច្រើន និង គ្មានវីតាមីន,ជាតិសសៃ និង ជាតិរ៉ែនោះទេ។ នេះជាមូលហេតុ ដែលត្រូវបានគេចាត់ទុកថា មីកញ្ចប់ មិនមែនជាអាហារល្អ ចំពោះសុខភាពឡើយ ។
៥.ជាតិសូដ្យូម
មីកញ្ចប់ គឺជាអាហារម្យ៉ាង ដែលស្តុកទៅដោយជាតិសូដ្យូម ក្នុងកម្រិតដ៏ខ្ពស់។ ការទទួលទាន អាហារដែលមានជាតិសូដ្យូមច្រើនពេក នឹងអាចបណ្តាលអោយអ្នកមានជំងឺ បេះដូង,ដាច់សសៃឈាមក្នុងខួរក្បាល, លើសឈាម និង មានផលរំខានដល់តម្រងនោមផងដែរ ។
៦. មានសមាសធាតុ Monosoduim Glutamate (MSG)
Monosoduim Glutamate (MSG) គឺជាសមាសធាតុ ដែលត្រូវបានគេប្រើ ដើម្បីបង្កើនរសជាតិក្នុង មីកញ្ចប់នេះ ។ មានមនុស្សមួយចំនួន គឺមានប្រតិកម្មនឹងសារធាតុនេះ ដែលអាចនឹងធ្វើអោយគេមាន អាការៈឈឺក្បាល, ឡើងកន្ទួលក្រហមលើមុខ, មានអារម្មណ៍ឈឺចាប់ និង ក្តៅផ្សា។
៧. លើសទម្ងន់ ឬ ធាត់ជ្រុល
ការញាំមីកញ្ចប់ច្រើនពេក គឺអាចជាមូលហេតុ ដែលនឹងធ្វើអោយអ្នកធាត់បាន ។ នៅក្នុងសសៃមី គឺមានផ្ទុកនូវខ្លាញ់ និង ជាតិសូដ្យូមជាច្រើន ដែលនេះជាមូលហេតុមួយផ្សេងទៀត ដែលនឹងធ្វើអោយជាតិ ទឹកត្រូវស្តុកទុក នៅក្នុងរាងកាយ ហើយវាប្រាកដណាស់ នឹងធ្វើអោយអ្នកក្លាយជាធាត់ ។
៨. ធ្វើអោយការរំលាយអាហារដំណើរការទៅមិនបានល្អ
មីកញ្ចប់ គឺមិនល្អចំពោះប្រព័ន្ធរំលាយអាហារ របស់អ្នកនោះទេ ។ការទទួលទាន មីកញ្ចប់ជាប់ជាប្រចាំ នឹងធ្វើអោយចលនាពោះវៀន មានភាពមិនប្រក្រតី និង បង្កជាអាការៈហើមពោះបាន ។
៩. មានផ្ទុកសារធាតុ Propylene Glycol
ធាតុផ្សំម្យ៉ាងទៀត ដែលមាននៅក្នុង មីកញ្ចប់នេះ ត្រូវបានគេហៅថា Propylene Glycol វាជាសារធាតុម្យ៉ាង ដែលប្រឆាំងនឹងការ កក។ សមាសធាតុនេះ ត្រូវបានគេប្រើ ដើម្បីជួយការពារសសៃមី ពីការស្ងួតរឹង នៅពេលខ្វះជាតិសំណើម ។ផលរំខានរបស់វា គឺវាអាចធ្វើអោយប្រព័ន្ធភាពសាំ របស់រាងកាយមនុស្សចុះខ្សោយ ។ ម្យ៉ាងវិញទៀត វាត្រូវបានបឺតស្រូបចូលទៅក្នុងខ្លួន បានយ៉ាងងាយស្រួល ហើយវានឹង ក្លាយជា មូលហេតុ ដែលនឹងបង្កអោយអ្នកមានជំងឺ បេះដូង,ថ្លើម និង តម្រងនោម។ វាអាចនឹង បង្កអោយមានភាពមិនប្រក្រតី នៅក្នុងតំបន់ទាំងនេះ នៅក្នុងរាងកាយរបស់មនុស្ស ។
១០. រំខានដល់កត្តាមេតាបូលីស
ការញាំមីស្រុសជាប់ជាប្រចាំ នឹងផ្តល់ផលរំខានដល់ ប្រព័ន្ធមេតាបូលីស នៅក្នុងរាងកាយ នេះក៏ដោយសារតែ សមាសធាតុគីមីដែលមាននៅក្នុងនោះមានដូចជា ការបង្កើនរសជាតិ, ភាពញៀន, ពណ៌ និង ការថែរក្សាទុកអោយបានយូរជាដើម ៕ ប្រភព៖ Health