សុខភាព និង ផ្លូវភេទ

ជំងឺផ្តាសាយបក្សី​ប្រភេទ​ថ្មី ​មិន​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ​

ការស្រាវជ្រាវ​ថ្មី​មួយ​បញ្ជាក់​ថា វីរុស​ផ្តាសាយ​បក្សី​ប្រភេទ H7N9 បាន​ឆ្លង​ពី​បក្សី​ទៅ​មនុស្ស​។ ប៉ុន្តែ​ការស្រាវជ្រាវ​ មិន​បាន​បង្ហាញ​ពី​ការឆ្លង​ពី​មនុស្ស ​ទៅ​មនុស្ស​នោះ​ទេ​។​ នៅ​ក្នុង​ការស្រាវជ្រាវ​, អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ចិន ​បាន​ផ្តល់​ព័ត៌មាន​លំអិត​អំពី​ករណី​៤ ​នៃ​ការឆ្លង​មេរោគ H7N0 នៅក្នុង​ខេត្ត​មួយ​ក្នុង​ប្រទេស​ចិន​។ អ្នកជំងឺ​៤​នាក់​នោះ បាន​ប៉ះពាល់​នឹង​បក្សី​ តាមរយៈ​ការធ្វើ​ការងារ​កសិកម្ម​របស់គាត់ ឬ​ដោយ​ការមើល​បក្សី​ នៅ​តាម​ទីផ្សារ​ជាដើម​។​

អ្នកស្រាវជ្រាវ​បាន​ធ្វើ​តេស្ត​ ដែល​បាន​យក​ពី​មាន់​២០​ក្បាល​, កូន​បក្សី​៤​ក្បាល​, ព្រាប​៥​ក្បាល និង​ទា​៥៧​ក្បាល​នៅ​ផ្សារ​ ដែល​អ្នកជំងឺ​បាន​ទៅ​។ ២​ក្បាល​ក្នុង​ចំនោម​ព្រាប​៥​ក្បាល និង​៤​ក្បាល​ក្នុង​ចំនោម​មាន់​២០​ក្បាល ​ត្រូវបាន​គេ​ធ្វើ​ថា​ មាន​មេរោគ H7N9 ប៉ុន្តែ​មេរោគ​នោះ ​មិន​ត្រូវបាន​រកឃើញ​នៅក្នុង​សត្វ​ទា ឬ​កូន​បក្សី​នោះទេ​។​

​អ្នកស្រាវជ្រាវ​ បាន​វិភាគ​ពី​សេនេទិច​នៃ​វីរុស H7N9 ពី​ម្នាក់​នៃ​អ្នកជំងឺ និង​មាន់ និង​បាន​រកឃើញ​ពី​ភាព​ស្រដៀង​គ្នា​រវាង​វីរុស​នោះ ហើយ​បាន​បញ្ជាក់ថា វីរុស H7N9 អាច​ត្រូវបាន​ចម្លង​ពី​បក្សី​ទៅ​មនុស្ស​, នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង The Lancet​។​

អ្នកវិទ្យាសាស្ត្រ​ ក៏បាន​មើល​ទៅលើ​សមាជិក​គ្រួសារ ៣៨៥​នាក់​, អ្នកធ្វើការ​ជាមួយ​គ្នា និង​បុគ្គលិក​ថែទាំ​សុខភាព​ដែល​មិន​បាន​ការពារ​។ មិន​មាន​នរណា​ម្នាក់ ​នៃ​ពួក​គេ​បង្ហាញ​ពី​រោគសញ្ញា​នៃ​ការឆ្លង​មេរោគ H7N9 ក្នុង​រយៈពេល​១៤​ថ្ងៃ ​នៃ​ការតាមដាន ដែល​នេះ​បង្ហាញថា វីរុស​មិនអាច​ត្រូវ​បាន​រាលដាល​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់​នោះ​ទេ​។​

អ្នកស្រាវជ្រាវ​បាន​សម្គាល់ថា ទោះជា​យ៉ាងណា​ក៏ដោយ​, មាន​ភស្តុតាង​បង្ហាញថា វីរុស H7N9 បាន​វិវត្ត​នៅលក្ខណៈ​សេនេទិច​មួយចំនួន ​ដែល​សម្រប​ខ្លួន​ វា​ទៅ​នឹង​ការឆ្លង​នៅក្នុង​ថនិកសត្វ​។ ការផ្លាស់ប្តូរ​សេនេទិច​នៅ​ថ្ងៃក្រោយ​ អាច​អោយ​វីរុស​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​បាន​។​

វ៉ុ​ក យ៉ុង យឺន (Kwok-Yung Yuen) ដែល​មកពី​សាកលវិទ្យាល័យ​ហុងកុង​ បាន​និយាយថា សរុបមក​, ភស្តុតាង​បាន​បង្ហាញថា វា​គឺ​ច្បាស់​ណាស់ ​ចំពោះ​ការចម្លង​ពី​បក្សី​ទៅ​មនុស្ស ហើយ​នឹង​ការគ្រប់គ្រង​នឹង​អាស្រ័យទៅលើ​ការគ្រប់គ្រង ​ពី​បញ្ហា​ឆ្លង​ចំពោះ​សត្វ​បក្សី​។​

​អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយថា ពួកគេ​បារម្ភ​អំពី​សមត្ថភាព ​នៃ​មេរោគ H7N9 ក្នុងការ​រាលដាល​ពី​បក្សី​ទៅ​មនុស្ស ហើយ​ការឆ្លង​នោះ ​មិន​បង្ហាញ​អោយ​មាន​រោគសញ្ញា​ជាក់ស្តែង​។​

​វេជ្ជបណ្ឌិត គី​ជី ហ្វូ​គូ​ដា (Keiji Fukuda) ដែល​មកពី​អង្គការ​សុខភាព​ពិភពលោក ​បាន​និយាយថា នេះ​គឺជា​មេរោគ​ផ្តាសាយ​មួយ ​ដែល​យើង​បានឃើញ​ ជា​យូរ​មក​ហើយ​។ គាត់​បាន​បន្ថែមថា ទោះជា​យ៉ាង​ក៏ដោយ​, ចំនួន​ដ៏​ច្រើន​នៃ​ករណី​កើតមាន​នេះ ​អាច​មិន​ទាន់​រកឃើញ​។​
​មនុស្ស​ជាង​១០០​នាក់​ នៅក្នុង​ប្រទេស​ចិន​ ត្រូវ​បាន​ឆ្លង​មេរោគ​វីរុស H7N9 នេះ​ជាមួយនឹង​ការ​ឈឺ​ធ្ងន់ ហើយ​មនុស្ស​ជាង​២០​នាក់​បាន​ស្លាប់​៕ ប្រភព៖ health

Most Popular

To Top