សុខភាព និង ផ្លូវភេទ

ការរួម​ភេទ ​អាច​ជួយ​អោយ​អាយុ​វែង​

អ្នកឯកទេស​ខាង​ប្រឆាំង​នឹង​ការ​ចាស់​ ទៅ​តាម​អាយុ​របស់​អាមេរិក វេជ្ជបណ្ឌិត អ៊ី​រិច ប្រាវឹ​ម៉ាន (Dr. Eric Braverman) បាន​អះអាង​នៅក្នុង​សៀវភៅ​របស់​លោក​ថា ការ​រួមភេទ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ក្នុង​ការពង្រឹង​ដល់​សុខភាព​ទូទៅ​ របស់​មនុស្ស​យើង​។ កាលណា​មាន​ភាពស្និទ្ធស្នាល​កាន់តែ​ខ្លាំង​រវាង​អ្នក និង​ដៃគូ វា​នឹង​ជួយ​ថែរក្សា​ភាព​ក្មេង​ជាង​វ័យ​, ភាព​សមសួន​របស់​រា​ង​កា និង​ពង្រឹង​ដល់​ភាព​ឆ្លាត​វ៉ៃ​របស់​អ្នក​កាន់តែ​ខ្លាំងក្លា​ដែរ​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ នៃ​ការ​រួមភេទ​ដែល​បាន​ដកស្រង់​ចេញពី​សៀវភៅ​របស់គាត់​។​

​បំបាត់​ការឈឺចាប់​
​នៅ​ពេល​អ្នក​រួម​ភេទ អ័រម៉ូន​ឈ្មោះថា អុក​ស៊ី​តូ​ស៊ីន​នឹង​ត្រូវ​បាន ​បញ្ចេញ​ទៅក្នុង​រាងកាយ សម្រាប់​សម្រួល​ដល់​ការឈឺចាប់​។ អុក​ស៊ី​តូ​ស៊ីន​ត្រូវ​បញ្ចេញ​ក្នុងពេល និង​ក្រោយពេល​ទទួលបាន​ចំនុច​កំពូល​។ ចំពោះ​មនុស្ស​ស្រី ជាមួយនឹង​ការ​ធន​នឹង​ការឈឺចាប់ ចំនុច​ចាប់ផ្តើម​ធ្វើអោយ​ឈឺ​ក៏​វា​នឹង​កើន​ឡើង​ដែរ​។ ដូចគ្នា​នឹង​អ័រម៉ូន​នេះដែរ ក៏​មាន​អ័រម៉ូន​មួយ​ប្រភេទ​ទៀត​ឈ្មោះថា Endorphin ដែល​ត្រូវ​បញ្ចេញ​នៅក្នុងពេល​រួមភេទ​។ អ័រម៉ូន​ទាំងនេះ​មិន​ត្រឹមតែ​កាត់បន្ថយ​ការឈឺចាប់​នោះទេ តែ​វា​ជា​អ្នក​បង្កើត​អោយមាន​អារម្មណ៍​វិជ្ជមាន ​ចំពោះ​បរិដ្ឋាន​រស់នៅ​ទៀតផង​។​

​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​
​បុរស​ដែល​រួមភេទ​ពីរដង​ ក្នុង​មួយ​សប្តាហ៍ ​មិនសូវ​ជា​ប្រឈម​នឹង​ជំងឺ​បេះដូង​ច្រើន ​ដូច​អ្នក​ដែល​រួម​ភេទ​តែ​ម្តង​ក្នុង​មួយខែ ឬ​តិច​ជាង​នេះឡើយ​។ ការសិក្សា​មួយ​នេះ ​យកចេញ​ពី​សារព័ត៌មាន​ជំងឺ​បេះដូង​អាមេរិក (American Journal of Cardiology) ដែល​បាន​ធ្វើ​ទៅលើ​បុរស​ជា​ង មួយ​ពាន់​នាក់​។ ការសិក្សា​ស្រដៀង​គ្នា​នេះ ​មិនបាន​ធ្វើ​ចំពោះ​មនុស្ស​ស្រី​ឡើយ​។​

​គ្រប់គ្រង​ភាព​តានតឹង​
​មនុស្ស​គ្រប់គ្នា​ ធ្លាប់​មាន​ឥទ្ធិពល​ស្ងប់ស្ងាត់ ​នៃ​ការទទួល​បាន​ចំនុច​កំពូល ហើយ​វា​ច្រើន​តែ​នាំអោយ​ងងុយដេក​។ ការ​រួមភេទ​ជាមួយ​ដៃគូ​ ដែល​ស្និទ្ធស្នាល​គ្នា​នឹង​នាំអោយ​ពួកគេ​ កាន់តែ​នៅក្បែ​គ្នា​ខ្លាំង​ជា​មុន ព្រមទាំង​កាត់​បន្ថយ​ស្ត្រេ​ស​ទៀតផង​។ ការគាំទ្រ​ពី​សង្គម​ តាមរយៈ​ការ​រួមភេទ​គ្រាន់តែ​អាច​ជួយ​បន្ថយ​កម្រិត​ស្ត្រេ​ស​តែប៉ុណ្ណោះ​។​

​មាន​ឥទ្ធិពល​យ៉ាង​ល្អ​ចំពោះ​ចិត្តសាស្ត្រ​
​ការ​រួមភេទ​ ធ្វើអោយ​អ្នក​មាន​ភាពស្និទ្ធស្នាល​ ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​អ្នក​។ រឿង​នេះ​អាច​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន​ដូចជា សម្រួល​ដល់​របួស​ផ្លូវចិត្ត​ ដែល​កំពុងតែ​កើតមាន​ជាដើម​។ ការ​សប្បាយចិត្ត​ដែល​កើន​ឡើង​ តាមរយៈ​ការ​រួមភេទ​នឹង​ពង្រឹង​ដល់​អារម្មណ៍ និង​ការគោរព​ខ្លួនឯង​កាន់តែខ្លាំង​។ មនុស្ស​បែប​នេះ ​គឺ​អាច​មាន​ប្រតិកម្ម​កាន់​តែ​ស្មោះត្រង់ ​ជាមួយ​ដៃគូ​ពួកគេ ព្រមទាំង​លុបបំបាត់​បញ្ហា​ជាច្រើន​បាន​ផង​។ ការ​មាន​សុខុមាលភាព​ខាង​ផ្លូវចិត្ត​ គឺជា​និន្នាការ​នាំអោយមាន​សុខភាព​ល្អ​បានយូរ​។​

​ដុត​កាល​ឡូរី​
​រឿង​នេះ​ត្រូវបាន​ប៉ាន់ស្មាន​ថា សកម្មភាព​រួម​ភេទ​រយៈពេល​៣០​នាទី ដុត​បំផ្លាញ​កាល​ឡូរី​រហូតដល់ ១៥០ ទៅ ២០០​កាល​ឡូ​រី​ឯ​ណោះ​។ ចំនួន​នេះ​គឺ​វា​ច្រើន​ជាង​អ្វី ​ដែល​អ្នក​ធ្វើ​ក្នុង​ពេល​រាំ ឬ​រត់​កីឡា​ទៅទៀត​។ ចង្វាក់បេះដូង​ ក្នុងពេល​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ ​ក៏​មាន​ចំនួន​ច្រើន​ជាង​គេ​ដែរ នេះ​បើ​យើង​ប្រៀបធៀប ​ជាមួយ​អ្នក​លើក​ទម្ងន់ ឬ​ដើរ​។ ដូច្នេះ វា​គឺជា​រឿង​ច្បាស់លាស់​មួយ​ដែល​ការ​រួមភេទ​នឹង​ក្លាយទៅជា​រឿង​ល្អ ​សម្រាប់​ដុត​បំផ្លាញ​កាល​ឡូរី​។​

​ឥទ្ធិពល​ល្អៗ​ទាំងអស់​ចំពោះ​សុខភាព ​ដោយសារតែ​ការ​រួមភេទ​ ធ្វើអោយ​វា​ក្លាយទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ សម្រាប់​ជីវិត​រស់នៅ​របស់​អ្នក​។ ប៉ុន្តែ​មានន័យថា អ្នក​ត្រូវ​តែមាន​សុខភាព​ល្អ​គ្រប់គ្រាន់​ក្នុងការ​អាច​រួម​ភេទ​បាន​ដែរ​៕​ ប្រភព៖ health

Most Popular

To Top