ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ក្មេងប្រុសធាត់មានការថយ ចុះកម្រិតនៃអរម៉ូនតេស្តូស្តេរ៉ូន ដែលបង្កើនហានិភ័យ នៃការអសមត្ថភាពផ្លូវភេទ និងភាពអារនៅពេលដែលពេញវ័យ។អ្នកស្រាវជ្រាវ ដែលមកពីសាកលវិទ្យាល័យ ក្នុងទីក្រុងញូវយ៉កបានប្រៀបធៀប បុរសធាត់២៥នាក់ និងបុរសស្គម២៥នាក់ ដែលមានអាយុពី១៤ឆ្នាំ ទៅ២០ឆ្នាំ ហើយបានរកឃើញថា បុរសធាត់មានការកើនឡើង៥០%ទៅនឹងការធ្លាក់ទាបនៃអរម៉ូនតេស្តូស្តេរ៉ូន សុរបជាងបុរសស្គម ។ អរម៉ូនតេស្តូស្តេរ៉ូន គឺជាអរម៉ូនដែល ត្រូវបានផលិតនៅក្នុងពងស្វាស។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយថ្មីៗនៅក្នុងកាសែត Clinical Endocrinology ចាំបាច់ត្រូវបានបញ្ជាក់ជាមួយនឹងបុរសជាច្រើនបន្ថែមទៀត។
វេជ្ជបណ្ឌិត ផារ៉េស ដានដូណា (Paresh Dandona) ជាប្រធានផ្នែកជំងឺក្រពេញបញ្ចេញក្នុង, ជំងឺទឹកនោមផ្អែម និងជំងឺមេតាប៉ូលីសបាននិយាយថា យើងមានការភ្ញាក់ផ្អើលក្នុងការសង្កេតឃើញការ ធ្លាក់ចុះ៥០% នៃអរម៉ូនតេស្តូស្តេរ៉ូន នៅក្នុងការស្រាវជ្រាវលើកូនក្មេងនេះ ដោយសារតែ បុរសធាត់ទាំងនេះគឺនៅក្មេង និងមិនមែនជាអ្នកជំងឺទឹកនោមផ្អែម។
ដានដូណាបាននិយាយថា ការតភ្ជាប់គ្នា នៃការស្រាវជ្រាវរបស់យើង គឺជារឿងតក់ស្លុតមួយដោយសារតែក្មេងប្រុសទាំងនោះ គឺអសម្តត្ថភាពផ្លូវភេទខ្លាំង និងអារ។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ការថយចុះកម្រិតអរម៉ូនតេស្តូស្តេរ៉ូ នក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើង កម្រិតនៃខ្លាញ់ត្រង់ក្បាលពោះ និងបន្ថយម៉ាសសាច់ដុំផងដែរដែលអាចនាំអោយមានភាពស៊ាំនឹងអាំងស៊ុយលីន និងបន្ទាប់មកក្លាយ ទៅជាជំងឺទឹកនោមផ្អែម ។
ដានដូណាបាននិយាយថា ការស្រាវជ្រាវនេះបានបង្ហាញថា ឥទ្ធិពលនៃភាពធាត់គឺខ្លាំងសូម្បីតែក្នុងវ័យក្មេងក៏ដោយ, ហើយរបៀបរស់នៅ និងការចាប់ផ្តើមញ៉ាំអាហារនៅវ័យកុមារភាពមានផលវិបាកខ្លាំង នៃដំណាក់នៃជីវិត។គាត់បាននិយាយថា ដំណឹងថ្មីគឺថា យើងដឹង កម្រិតអរម៉ូនតេស្តូស្តេរ៉ូននឹងត្រឡប់មកធម្មតាវិញចំពោះមនុស្សប្រុសធាត់ ដែលបានធ្វើការវះកាត់សម្រកទម្ងន់។ វាអាចទៅរួចដែលកម្រិតនោះនឹងត្រឡប់ទៅធម្មតាវិញ តាមរយៈការសម្រកទម្ងន់ដូចជាលទ្ធផល នៃការផ្លាស់ប្តូររបៀបរស់នៅ ទោះបីជានេះត្រូវការការ បញ្ជាក់ដោយការស្រាវជ្រាវធំក៏ដោយ ៕