អ្នកស្រាវជ្រាវបានបង្ហាញថា ការផឹកកាហ្វេអ៊ីស្ពេសូ “Espresso” គឺជាប្រភេទទឹកដោះគោក្នុងរយៈពេល ៣០ នាទីមុនពេលហាត់ប្រាណ អាចជួយបង្កើនអត្រានៃការដុតខ្លាញ់ ក្នុងខ្លួនខ្លាំងបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមការងារណែនាំថា ជាតិកាហ្វេអ៊ីនជួយបង្កើនអុកស៊ីតកម្មខ្លាញ់ ជួយឲ្យដុតបំផ្លាញក្នុងខ្លួន អ្នកបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត ប្រសិទ្ធភាពនេះកាន់តែខ្លាំង នៅពេលអ្នកហាត់ប្រាណ នាពេលរសៀលផ្ទុយពីការស្រាវជ្រាវ ពីមុនដែលបានបង្ហាញថា ការធ្វើលំហាត់ប្រាណពេលព្រឹក មានប្រសិទ្ធភាពបំផុត។ ជាតិកាហ្វេអ៊ីនគឺជាផ្នែកមួយ នៃសារធាតុបង្កើនប្រសិទ្ធភាព ការប្រើជាទូទៅបំផុតនៅលើ ពិភពលោកហើយជារឿយៗ ត្រូវបានយកដោយអត្តពលិក។

ប៉ុន្តែទោះបីជាមានប្រជាប្រិយភាព ក៏ដោយរហូតមកដល់ពេលនេះ មានការស្រាវជ្រាវតិចតួចលើ ការអះអាងពីការមានអត្ថប្រយោជន៍របស់វា។ ការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Granada បានកំណត់ថា តើជាតិកាហ្វេអ៊ីនពិតជាបង្កើនការបំផ្លាញ ឬដុតជាតិខ្លាញ់អំឡុងពេលហាត់ប្រាណ ឬយ៉ាងណា។
លោកវេជ្ជបណ្ឌិត Francisco José Amaro-Gahete បានដឹកនាំការស្រាវជ្រាវបាននិយាយថា ការណែនាំឲ្យហាត់ប្រាណលើពោះទទេ នៅពេលព្រឹកដើម្បីបង្កើន អុកស៊ីតកម្មខ្លាញ់គឺជារឿងធម្មតា។ ទោះយ៉ាងណាការណែនាំនេះ អាចខ្វះមូលដ្ឋានវិទ្យាសាស្ត្រព្រោះមិនដឹងថា ការកើនឡើងនេះបណ្តាលមកពី ការធ្វើលំហាត់ប្រាណពេលព្រឹក ឬមកពីការមិនញ៉ាំអាហារ ក្នុងរយៈពេលយូរនោះទេ ៕
ដោយ៖ លី ភីលីព
